ប្រយោជន៍៤ យ៉ាងបានមកពី ការដេកស្រាត

សុខភាព៖ ដេកស្រាត វាអាចជាទម្លាប់មួយ ប៉ុន្តែលោកអ្នកមានដឹងទេថា ការដេកស្រាត វាបានផ្ដល់នូវអត្ថប្រយោជន៍ ដល់ខ្លួនអ្នក។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៤យ៉ាង ដែលបានមកពីការ ដេកស្រាត៖

១.ធ្វើឲ្យអ្នកគេងលក់ស្រួល

តាមការបញ្ជាក់ ពីវេជ្ជបណ្ឌិតបានឲ្យដឹងថា ការដេកស្រាត វាបានជួយឲ្យលោកអ្នក គេងស្កប់ស្កល់ និងជំរុញឲ្យសីតុណ្ហភាព នៅក្នុងខ្លួនដើរបានល្អ ជាពិសេសគឺប្រព័ន្ធឈាម និងញើស ប៉ុន្តែវេជ្ជបណ្ឌិតក៏បានណែនាំ ឲ្យរកពួកណាដែលទន់ និងស្ដើង ព្រោះវាជួយឲ្យការគេង របស់លោកអ្នកកាន់តែ ស្កប់ស្កល់ថែមទៀត។

២. ធ្វើឲ្យអ្នក និងដៃគូកាន់តែស្និទស្នាលបំផុត

វាអាចជារឿងអៀនខ្មាស់ មួយសម្រាប់គូស្នេហ៍មួយចំនួន ដែលតម្រូវឲ្យដេកស្រាត ជាមួយគ្នា ប៉ុន្តែបើតាមការរាយការណ៍បានឲ្យដឹងថា គូស្នេហ៍ជិត ៦០ភាគរយ បានរក្សានូវទំនាក់ទំនងល្អ និងបង្កើនភាពជិតស្និទ្ធរវាង គ្នាតាមរយៈការដេកស្រាត ដោយសកម្មភាពមួយនេះ បានជំរុញឲ្យភាព សប្បាយរីករាយ និងសេចក្ដីសុខនៅក្នុងគ្រួសារ កាន់តែល្អប្រសើរ។ អ្នកជំនាញខាងសិចសាស្ត្រ ក៏បានឲ្យដឹងផងដែរថា ការដេកស្រាតជាមួយគ្នា ក៏ជាក្បាច់មួយដ៏ពិសេស ក្នុងចំណោមក្បាច់ នៃការរួមភេទដែល ហើយវាមានអត្ថន័យជ្រាលជ្រៅ ជាក្បាច់ផ្សេង។

៣. អ្នកនឹងគ្មានអារម្មណ៍តានតឹង

អារម្មណ៍ស្រស់ថ្លា នឹងទទួលបាននៅពេល ដែលអ្នកដេកស្រាត នេះជាការអះអាងរបស់អ្នកជំនាញ។ ផ្នែកមួយនៃការដេកស្រាត បានធ្វើឲ្យមនុស្ស គ្រប់គ្នាមានអារម្មណ៍ ស្រស់ស្រាយ និងធ្វើឲ្យអារម្មណ៍តានតឹង រសាត់អណ្ដែតចេញបន្ដិចម្ដងៗ ជាពិសេសគឺខ្លួនឯង ផ្ទាល់បានគិតថា ខ្លួនឯងនៅ ពេលនេះគឺ Free , គ្មានអ្វីទាំងអស់ ដែលអារម្មណ៍មួយនេះ ជាអារម្មណ៍ធម្មជាតិ ដែលទទួលបានមកពីការ ដេកស្រាត។

៤.ធ្វើឲ្យស្បែកខិតជិតរកគ្នា

បើទោះបី ជាមិនទាន់មានអំណះអំណាង ណាមួយច្បាស់ក្ដី ប៉ុន្តែតាមការស្រាវជ្រាវ បានលើកឡើងថា ការដេកស្រាតជាប្រចាំថ្ងៃ រវាងមនុស្សពីរ នាក់គឺបានធ្វើឲ្យពណ៌សម្បុរ នៃស្បែករបស់ពួកគេ ខិតជិតរកគ្នា មានន័យថា ពួគគេអាច នឹងចម្លងពណ៌ស្បែក ទៅឲ្យគ្នាទៅវិញ ទៅមក៕

 

ប្រយោជន៍៤ យ៉ាងបានមកពី ការដេកស្រាត