ឧស្សាហ៍​ឈឺក្បាល កើតមុន រមួល​ក្រពើ ប្រេះ​ក្រចក និង​សក់​ស្ងួត​ដឹងថា​មក​ពី​ហេតុអ្វី​ទេ​?

ឧស្សាហ៍​ឈឺក្បាល កើតមុន រមួល​ក្រពើ ប្រេះ​ក្រចក និង​សក់​ស្ងួត​ដឹងថា​មក​ពី​ហេតុអ្វី​ទេ​?

​ការ​រមួលក្រពើ និង​ឈឺក្បាល បណ្តាលមកពី​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម​
​ប្រជាជន​អាមេរិក​ប្រមាណ​ជាង ៧៥​ភាគរយ​ហើយ​ដែល​មាន​បញ្ហា​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម ប៉ុន្តែ​ពួកគេ​មិន​បានដឹង​អំពី​រឿង​នេះ​ទេ​។ ម៉ាញ៉េស្យូម​គឺ​ជាជាតិ​រ៉ែដ៏​សំខាន់​ដែល​មាន​តួនាទី​ក្នុង​ការបំពេញ​មុខងារ​យ៉ាង​ល្អ​ក្នុង​ខួរក្បាល សរសៃប្រសាទ និង​សាច់ដុំ​។ ជាមួយគ្នានេះដែរ វា​ក៏​ជួយ​បំបាត់​ការឈឺ​ក្បាល និង​គេង​លក់​ស្រួល​នៅពេល​យប់​។ បើសិន​ជា​អ្នក​កង្វះ​ជាតិ​ម៉ាញ៉េ​ស្យូម អ្នក​គួរតែ​ញ៉ាំ​ស្ពៃក្តោប​ឱ្យបាន​ច្រើន​។

កើតមុន​បណ្តាលមកពី​កង្វះ​ជាតិ​ស័ង្គសី​
ជំងឺ​មុន​អាច​ជា​សញ្ញា​មួយ​នៃ​អាកា​រៈក​ង្វះ​ជាតិ​ស័ង្គសី​។ ស័ង្គសី​ដើរតួនាទីដ៏​សំខាន់​ចំពោះ​សុខភាព​ស្បែក និង​ជួយ​សម្របសម្រួល​ដល់​ការបញ្ចេញ​ជាតិ​សេ​បូម​លើ​ស្បែក​។ ចូរ​ប្រើ​ថ្នាំ​ជាតិ​ស័ង្គសី ៣០​មី​លី​ក្រាម​រាល់ថ្ងៃ​ដើម្បី​បំបាត់​បញ្ហា​កើតមុន និង​ពង្រឹង​ដល់​ភាពស្រស់ស្អាត​របស់​ស្បែក​។ គ្រាប់​ល្ពៅ​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ស័ង្គសី​។

ក្រចក​ផុយ និង​សក់​ស្ងួត បណ្តាលមកពី​កង្វះ​វីតាមីន B7
វីតាមីន B7 ឬ​ហៅ​ថា Biotin គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​សម្រាប់​ធ្វើ​ឱ្យ​សរសៃសក់ និង​ក្រចក​រឹងមាំ​។ ការ​កង្វះ​ជីវជាតិ​មួយ​នេះ​កម្រ​នឹង​កើត​មាន​ណាស់ តែ​នៅពេល​កើត​មាន​វិញ វា​នឹង​ធ្វើឱ្យ​ជ្រុះ​សក់ សក់​ស្ងួត និង​ផុយ​ក្រ​ចក​បាន​។ ចូរ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​វីតាមីន B7 ដើម្បី​ពង្រឹង​ដល់​សុខភាព​ក្រចក និង​សក់​វិញ​។

ខ្សោយ​មាន​ភាពទន់ខ្សោយ​ដោយសារ​កង្វះ​ជាតិ​ដែក​
ជាតិ​ដែក​ជា​អ្នក​ជួយ​បង្កើត​កោសិកា​គ្រាប់​ឈាម​ក្រហម​ដែល​អាច​ដឹកនាំ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​រាងកាយ​បាន​។ បើសិន​ជា​អ្នក​ធ្លាប់មាន​បញ្ហា​ជ្រុះ​សក់​ភ្លាមៗ ឬ​ស្បែក​បែរជា​ស្តើង​ខុសធម្មតា​នោះ វា​អាច​បញ្ជាក់​ថា​អ្នក​មាន​បញ្ហា​កង្វះ​ជាតិ​ដែក​ហើយ​។ ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ឱ្យបាន​ច្រើន​។

ហើម​ស្បែក​អាច​បញ្ជាក់​ថា​កង្វះ​ជាតិ​អាស៊ីត​ខ្លាញ់​
បើសិន​ជា​អ្នក​សម្គាល់​ឃើញ​មាន​ស្នាម​ហើម​តូចៗ​ពណ៌​ស​លើ​ម្រាមដៃ និង​កដៃ​នោះ វា​អាច​បញ្ជាក់​ថា អ្នក​កង្វះ​ជាតិ​អា​ស៊ិត​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​។ ដូច្នេះហើយ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​អាស៊ីត​អូ​មេហ្គាបី​ឱ្យបាន​ច្រើន​ដូចជា ត្រី អាហារ​សមុទ្រ និង​គ្រាប់​ធញ្ញជាតិ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។