កុមារា វ៉ាន់​ឃីម ជំងឺ​ប្រចាំកាយ​ពោះ​ប៉ោង បាន​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ: កុមារា វ៉ាន់​ឃីម ដែល​កំព្រា​ឪពុកម្តាយ​តាំងពី​តូច មាន​ជំងឺ​ប្រចាំកាយ (​ពោះ​ប៉ោង​) ខេត្តកំពង់ឆ្នាំង បានទទួល​អំណោយ​មនុស្សធម៌​កាកបាទក្រហម​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ដោយ​ឥតគិតថ្លៃ​។

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៥ មករា ២០១៦ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​អំណោយ​មនុស្សធម៌​នូវ​ថវិកា ភេសជ្ជៈ សម្ភារៈ​សិក្សា និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន តាមរយៈ លោកស្រី​អគ្គលេខាធិការរង និង​សហការី នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ។​

​កុមារា វ៉ាន់​ឃីម ដែល​កំព្រា​ឪពុកម្តាយ​តាំងពី​តូច មាន​ជំងឺ​ប្រចាំកាយ រស់នៅ​ជាមួយ​លោកយាយ​ចាស់ជរា ស្ថិតនៅ​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​តំណាង​ក្រុមយុវជន​ស្ម័គ្រចិត្ត​តាម​ភូមិ ដែល​បាន​ជួយ​នាំ​កុមារា​នេះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត​ដោយ​ឥតគិតថ្លៃ ក្រោម​មូលនិធិ​មនុស្សធម៌ ក៏​ទទួលបាន​អំ​ណោ​គ្រឿងឧបភោគ​-​បរិភោគ ឃី​ត និង​ថវិកា​មួយចំនួន​ផងដែរ ៕​