ជាង​៣០ ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន បាន​លះបង់​អាយុជីវិត​រំដោះប្រទេស​ជាតិ​

ភ្នំពេញ: តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ជាង​៣០ ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន ពិត​ជាមាន​មោទនភាព​ខ្លាំង​បំផុត​ដែល​បាន​លះបង់​អាយុជីវិត​រំដោះប្រទេស​ជាតិ​ពីរ​របប​កាប់សម្លាប់​ខ្មែរក្រហម​(១៩៧៥-១៩៧៩) និង បាន​កសាង​សន្តិភាព បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ដើម្បី​ប្រជាពលរដ្ឋ មាន​ឧិ​កាស​អភិវឌ្ឍន៍​ក្រុមគ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​។​

​សម្តេច​តេ​ជោ បាន​ថ្លែងបន្តថា ជាង ៣០ ឆ្នាំ មកនេះ​ប្រទេស​កម្ពុជា​បាន​រីកចម្រើន​ទៅ​មុខជា​លំដាប់ ដែល​ធ្វើ​
​ឲ្យ​ពិភពលោក​សាទរ​ចំពោះ​ជំហរ​និង​ទស្សនៈវិស័យ​ដឹកនាំ​ច្បាស់លាស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ពិតណាស់ គឺ​គ្មាន​មេដឹកនាំ​ប្រទេស​ក្នុង​លោក​ណា​ដែល​គ្មា​កំហុសឆ្គង​ឡើយ​។ ប៉ុន្តែ​សម្តេច​តេ​ជោ តែងតែ​ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ​ធ្វើការ​កែតម្រូវ រួមទាំង​កំណែទម្រង់​ជាតិ​ជាច្រើន ដែល​ផ្តោតលើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ជាធំ ។​

​សម្តេច​បាន​បន្តថា ច្បាស់​ណាស់ ប្រសិនបើ​គ្មាន​ឆន្ទៈ​និង​ការលះបង់​ដ៏​ធំធេង​ចំពោះ​សង្គមជាតិ​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន ក៏​ប្រទេសជាតិ​មិន​អាចមាន​ស្ថិរភាព និង​ការរីកចម្រើន​បែបនេះ​ដែរ​។ សំខាន់បំផុត​នៅពេលនេះ គឺ​សម្តេច​តេ​ជោ​បាន​ខិតខំ​ត្រួសត្រាយ​​ផ្លូវ​បានល្អ​ហើយ គឺ​យុវជន​ខ្មែរ និង​មេដឹកនាំ​ខ្មែរ រួមទាំង​គណបក្សនយោបាយ​ខ្មែរ​ជំនាន់​ក្រោយៗ​គឺ​ត្រូវតែ​រួបរួមគ្នា​កែលម្អ​កសាង​ប្រទេសជាតិ​យើង​ឲ្យ​កាន់តែ​​ល្បី​រុងរឿង​ខ្លាំង​ទៅមុខ​៕​

ជាង​៣០ ឆ្នាំ​មកនេះ សម្តេច ហ៊ុន សែន បាន​លះបង់​អាយុជីវិត​រំដោះប្រទេស​ជាតិ​