លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា ៖ មហាជន​កំពុងមាន​សន្ទុះ​ខ្លាំង​គាំទ្រ​សកម្មភាព Page សម្តេច​តេ​ជោ​

ភ្នំពេញ: តាមរយៈ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា បាន​លើកឡើងថា មិន​ថា​គេ​! ថា​ខ្ញុំ​ទេ​ឥឡូវនេះ​! តាំងពី​សម្តេច​តេ​ជោ មានប្រសាសន៍ រឿង​បង្កើត​ហ្វេ​ស​ប៊ុ​ក តាមដាន​ព័ត៌មាន មក​ឃើញថា​: ចលនា មហាជន នៅតាម​ជនបទ គ្រប់​ខេត្ត​ក្រុង គឺមាន​កម្លាំង​និង សន្ទុះ​ខ្លាំង​ពី​ការ តាមដាន និង ទទួលបាន​ព័ត៌មាន ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស Page សម្តេច​ផ្ទាល់​តែម្តង​
​ឃើញថា មេឃុំ - ស្មៀនឃុំ ចៅហ្វាយស្រុក ជាច្រើន ដែល​មិនទាន់​យល់​អត្ថប្រយោជន៍​ពី​ការទទួលបាន​ព័ត៌មាន ពេលនេះ​ពួកគាត់ បាន​ងាកខ្លួន​ចូលប្រឡូក​ខ្លួន​ជាមួយ សម័យ​សង្គម​បច្ចេកវិទ្យា​ទំនើប​ទាំងនេះហើយ និង​ឆាប់រហ័ស ក្នុងការ​ទទួលបាន​ព័ត៌មាន​ពិតប្រាកដ ពី​សំណាក់​រាជរដ្ឋាភិបាល​។​

​លោកស្រី កែវ ម៉ាលី បាន​បន្តថា ហើយ​ព្រឹក​នេះ​ផងដែរ ក្នុងនាម នាង​ខ្ញុំ​ជា​អនុប្រធាន ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​ដឹកនាំ​ដោយ​លោក ថោង ខុន បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សាឃុំ​-​ស្រុក ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង ពង្រឹង​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដាក់ចេញ និង មាន​ទិសដៅ​ច្បាស់លាស់ ក្នុង​ការដឹកនាំ​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល ឆ្ពោះទៅ​ការសម្រេចបាន​ការអភិវឌ្ឍ​ន៍ គ្រប់​វិស័យ និង​ការផ្សព្វផ្សាយ​ស្មារតី​នៃ​កិច្ចប្រជុំ នៃ​មហាសន្និបាត​គណបក្ស​កាលពី​ថ្មីៗ​នេះ ថ្ងៃទី​៩-១០ នៅ​សាល​បុរី​កោះ​ពេជ្រ ដែលមាន​សម្តេច​តេ​ជោ ជា​ប្រធាន​គណបក្ស និង​សមាជិក សមាជិការ​ប្រមាណ ៦៩០ រូប ចូលរួម​ក្នុង​ពិធី​នោះ ដោយ​សម្តេច​តេ​ជោ បាន​ដោះស្រាយ​ការងារ​ជាច្រើន ជូន​ប្រជាពលរដ្ឋ ទាំង​ការសម្រួល​ដល់​ផ្នែក​វិស័យ​សាធារណៈ មាន​ប័ណ្ណបើកបរ ការដក​ផ្លូវជាតិ​លេខ​៤ មិន​ឲ្យ​បង់ប្រាក់ និង​រឿង​ជាច្រើន​ទៀត ដែល​សម្តេច​បានធ្វើ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ទទួល​បានការ​
​ស្រឡាញ់​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដែល​គោរព​ស្រលាញ់​ពី​ឆន្ទៈ​របស់​សម្តេច​ក្នុងការ​ដឹកនាំ​ប្រទេស​។​

​លោកស្រី បាន​បន្ថែមថា ម្យ៉ាងទៀត​ក្នុងការ​ផ្សព្វផ្សាយ​ពី​ពេលមុន និង​ឥឡូវ គឺ​ខុសគ្នា ប្លែក​ខ្លាំងណាស់ : កត្តា​ដោយសារ​មូលហេតុ​ថា ៖ តាំងពី Page សម្តេច មាន​សកម្ម​ភាពរស់រវើក និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​រហូតដល់​ទៅជិត ២​លាន​នាក់​ឯណោះ ហើយ ការផ្សព្វផ្សាយ គឺ​មួយផ្នែកធំ គឺ​សម្តេច​តេ​ជោ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួច​អស់​ទៅហើយ និង​ប្រជាជន​ទូទាំងប្រទេស ក៏ បានទទួល​ព័ត៌មាន​ទាំងនោះ​ទៅដល់​ដៃ របស់​ពួកគាត់​អស់​ផងដែរ ដោយពេល​ខ្លះ​ការផ្សព្វផ្សាយ​របស់​ពួកយើង ពីមុន​ទម្រាំ​ដល់​គាត់ គឺមាន​ពេល​យូរ ហើយ​ស៊ីពេល​ទៀតផង ! តែ​ពេលនេះ គឺ​មានតែ​ពាក្យ​ថា ៖ លឿន រហ័ស និង ជឿទុកចិត្ត​បាន ។​

​លោកស្រី កែវ ម៉ាលី បានបញ្ជាក់​ថ ថ្ងៃនេះ​នាង​ខ្ញុំ ក៏​សូម​សំណូមពរ​ឲ្យ​ក្រុមការងារ ថ្នាក់​ខេត្ត ថ្នាក់ស្រុក​-​ឃុំ ទាំងអស់ ចូលរួម​គាំទ្រ សកម្មភាព​របស់ Page សម្តេច​តេ​ជោ មាន​ទាំង​ការចូលរួម​បញ្ចេញ​ជា​ទស្សនៈ​ល្អៗ រិះគន់​ដល់​ស្ថាប័ន ពួកយើងខ្ញុំ​ដោយ​ទូលំទូលាយ និង តម្រូវការ​ចាំបាច់ ផលវិបាករ​បស់បង​ប្អូន ជូន​សម្តេច​តេ​ជោ យើង​បាន និង កា​ចុច LIKE * Share ព័ត៌មាន​ទាំងនោះ ទៅដល់​មិត្តភក្តិ ឬ ក្រុមគ្រួសារ​របស់​អ្នក​ឲ្យ​បានដឹង​ពី​សកម្មភាព​ប្រចាំថ្ងៃ របស់​សម្តេច​តេ​ជោ​ផងដែរ​៕

លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា ៖ មហាជន​កំពុងមាន​សន្ទុះ​ខ្លាំង​គាំទ្រ​សកម្មភាព Page សម្តេច​តេ​ជោ​

លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា ៖ មហាជន​កំពុងមាន​សន្ទុះ​ខ្លាំង​គាំទ្រ​សកម្មភាព Page សម្តេច​តេ​ជោ​

លោកស្រី កែវ ម៉ាលី សមាជិក​ព្រឹទ្ធសភា ៖ មហាជន​កំពុងមាន​សន្ទុះ​ខ្លាំង​គាំទ្រ​សកម្មភាព Page សម្តេច​តេ​ជោ​