ស្រាក្រហម ជួយឲ្យ​បុរសមានថាមពល​ផ្លូវភេទ​ខ្លាំង ប្រើការ​បានយូរ

ក្រុមអ្នកស្រាវជ្រាមកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសស បាន​មូលមតិថា ស្រាទំពាំងបាយជូរក្រហម និង blueberries​ ជាថ្នាំ​ប្រភេទថ្មី​ ដែលអាចជួយឲ្យ​បុរស​មាន​ថាម​ពល​ខ្លាំង។
 
ស្រាក្រហម ជួយឲ្យ​បុរសមានថាមពល​ផ្លូវភេទ​ខ្លាំង ប្រើការ​បានយូរ
អស់រយៈពេល ៤០ឆ្នាំ ដែលអ្នក​វិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Harvard (សហរដ្ឋអាមេរិក) និង​សាកលវិទ្យាល័យ East Anglia (ចក្រភពអង់គ្លេស) ​បានធ្វើ​ការសិក្សា​ពីទំនាក់ទំនង​រវាងស្រា និងផ្លែឈើ ដែលមាន​ឥទ្ធិពល​ទៅលើបុរស។ ក្នុងការសិក្សានេះ ​បុរសវ័យកណ្តោលត្រូវផឹក​ស្រាក្រហម ១កែវទៀងទាត់ ហើយបុរស​ផ្សេងទៀត​​បរិភោគ​ផ្លែ berries។
អ្នកស្រាវជ្រាវបាន​តាមដានសុខភាព​របស់អ្នកស្ម័គ្រចិត្តចំនួន​ជាង ៥០,០០០ នាក់ ​ដែលមានវ័យកណ្តោល រកឃើញថា អ្នកដែល​បរិភោគ​ផ្លែឈើ​ដែលសម្បូរទៅ​ដោយសារធាតុ flavonoids បង្កឲ្យមាន​ជំងឺងាប់លិង្គដល់ទៅ ១៤ភាគរយ។ សូម្បីតែសូកូឡាក៏មាន​ផ្ទុកសារធាតុ flavonoids ក៏អាចធ្វើឲ្យប៉ះពាល់ដល់លិង្គដែរ។ ប្រសិន​បើ​អ្នក​បរិភោគ​ស្រាក្រហម រួមជាមួយនឹងការហាត់ប្រាណឲ្យបាន​ទៀងទាត់ ហានិភ័យនៃជំងឺងាប់លិង្គ​អាចកាត់បន្ថយបាន​ដល់ទៅ ២១ ភាគរយ។
លោកសាស្ត្រាចារ្យ Aedin Cassidy ជា​ប្រធានផ្នែកស្រាវជ្រាវនៅសាកលវិទ្យាល័យ East Anglia មានប្រសាសន៍ថា «ការស្រាវជ្រាវពីមុនបានរកឃើញ អាហារ​ដែលសម្បូ​ទៅ​ដោយ​សារធាតុ flavonoids អាចកាត់បន្ថយជំងឺទឹកនោមផ្អែម និងជំងឺសសៃឈាមបេះដូងបាន។ តែវា​ធ្វើឲ្យមានផល​ប៉ះពាល់​ដល់ជីវិតផ្លូវភេទ ដោយលិង្គមិនអាចបះឡើងរឹងបាន​ ។» ក្រុមអ្នកវិទ្យាសាស្ត្របាន​បង្ហាញផងដែរថា អាហារទាំងនេះមាន​ផលវិជ្ជមាន​សម្រាប់មនុស្សវ័យក្មេង។
ការប៉ាន់ស្មាន​ក្នុងឆ្នាំ ២០២៥ មនុស្សមាន​ចំនួនប្រមាណជា ៣២២ លាននាក់ នៅជុំវិញពីភពលោក​អាចត្រូវប្រឈម​មុន​នឹងបញ្ហាមិនអាច​បញ្ជារឲ្យលិង្គបះឡើងរឹងបាន ក្នុងពេល​រួមភេទ៕
ដោយ៖ Seng hong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!