ទម្លាប់អាក្រ់ ៧ ចំណុច ​ធ្វើឲ្យ​អ្នក​ស្រឡាញ់គ្នា​មិន​បាន​យូរ

ពេលដែលអ្នក​ចាប់ផ្តើមស្នេហា​ជាមួយគ្នា មានន័យថា អ្នកមិនត្រឹមតែត្រូវទុកចិត្ត​គេប៉ុណ្ណោះ​ទេ តែអ្នក​ក៏ត្រូវ​ទទួលយក​នូវរាល់​កំហុស​របស់​គេផងដែរ។ គ្មាន​អ្នកណាម្នាក់​ល្អគ្រប់ដប់ ហើយ​គ្មាន​កំហុសនោះទេ តែអ្នកត្រូវរៀនសម្របសម្រួលគ្នា។ គូស្នេហ៏​របស់អ្នកក៏ដូចគ្នា​ដែរ គាត់ត្រូវ​ហ៊ានទទួលយក​រាល់អ្វីៗដែលអ្នកមាន។
 
ទម្លាប់អាក្រ់ ៧ ចំណុច ​ធ្វើឲ្យ​អ្នក​ស្រឡាញ់គ្នា​មិន​បាន​យូរ
ទោះបីជា​យ៉ាងណា ប្រសិនបើទម្លាប់​មួយចំនួន​របស់អ្នក​មិនអាច​សម្របសម្រួល​បានទេ ​ជម្លោះច្បាស់ជា​កើតមាន​ឡើង​ជាមិនខាន។ ខាងក្រោមនេះជា​រឿងរ៉ាវ​មួយចំនួន ដែលអ្នក​កំពុង​តែ​ធ្វើខុស៖
១. ប្រាប់អាថ៌កំបាំងរបស់អ្នកទាំងពីរដល់មនុស្សគ្រប់គ្នា
ការនិយាយពីរឿង​ស្និតស្នាល​របស់អ្នក និង​ត្អូញត្អែ​ពីទម្លាប់​មិត្តប្រុស​ ឬមិនស្រី របស់អ្នកប្រាប់ដល់​អ្នកដទៃ ជាកំហុសឆ្គងដ៏ធំ​បំផុតមួយ​ដែលអ្នក​កំពុងតែប្រព្រឹត្ត។ គាត់និយាយ​រឿងផ្ទាល់ខ្លួន​គាត់ប្រាប់​ដល់អ្នក ដោយសារ​តែគាត់​ទុក​ចិត្តអ្នក តែបែរ​ជាយករឿងអាថ៌កំបាំងនេះអ្នកនិយាយ​ពីរឿង​គាត់ប្រាប់​ដល់មនុស្ស​ក្នុងលោកទៅវិញ។
២. ជ្រៀតជ្រែកបញ្ហាផ្ទាល់ខ្លួន​របស់គាត់
បន្ទាប់ពីអ្នកបាន​ក្លាយជាមិត្តស្រីរបស់គាត់ហើយ ដូច្នេះអាចមាន​សិទ្ធិដឹងរឿងគ្រប់​យ៉ាងពីគាត់។ តែទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហា​មួយចំនួន​គាត់មិនចង់​ឲ្យអ្នក​ចូល​មក​ជ្រៀតជ្រែកឡើយ។ វាអាចជាបញ្ហាគ្រួសារ ឬបញ្ហា​ការងាររបស់គាត់។ គាត់អាច​ប្រាប់បញ្ហា​ដល់អ្នក តែមិនមែន​មានន័យថា គាត់ត្រូវ​ការ​យោបល់របស់​អ្នកទេ។ ពេលខ្លះ អ្នកអាច​គ្រាន់តែ​ស្តាប់​បាន​ហើយ។
៣. រំខានគាត់​គ្រប់ពេល
អ្នកចូលចិត្តខល​ទៅគាត់គ្រប់ពេល សូម្បីតែនៅ​ពេលគាត់​កំពុងតែរវល់​នឹងការងារ។ មិត្តប្រុស​អ្នកអាច​នឹងមិនចូលចិត្តទម្លាប់​បែបនេះរបស់អ្នក ជាពិសេស​នៅពេល​គាត់កំពុង​យកចិត្តទុកដាក់​ធ្វើអ្វីមួយ។
៤. ប្រច័ណ្ឌ​ហួសហេតុ
អ្នកពិត​ជាស្រឡាញ់មិត្តប្រុស​របស់អ្នក​យ៉ាងខ្លាំង ប៉ុន្តែអ្នក​តែងតែ​បញ្ចេញសកម្មភាព​មិនល្អ រាល់ពេល​ដែលគាត់​និយាយជាមួយ​មនុស្សស្រី​ណាម្នាក់។ ព្យាយាម​ផ្តល់សិទ្ធិ​សេរីភាព​ផ្ទាល់ខ្លួន​ខ្លះដល់​គាត់។
៥. ការសន្មត់
ប្រសិនបើអ្នក​តែងតែធ្វើការសន្មត់រឿងអ្វីមួយ​ក្នុងចិត្ត ដោយមិនគិត​ដល់ការសម្តែង​ចេញរបស់គាត់ វានឹងធ្វើឲ្យ​កើតការយល់ច្រលំ បន្ទាប់មក​នឹងកើត​មានជម្លោះឡើង។ កុំព្យាយាម​ធ្វើតាមតែ​ចិត្តខ្លួនឯង។
៦. ការ​មិនទុកចិត្ត
ប្រសិនបើកើតមានរឿងរំខានអ្វីមួយ​ចំពោះអ្នកថ្មីៗ​នេះ គួរប្រាប់​ដល់គាត់ជាជាង​ការរក្សាទុក​ជាភស្តុតាងដើម្បី​ប្រឆាំង​នឹងគាត់វិញ។ រាល់ពេល​ដែលគាត់​និយាយ​ជាមួយ​មនុស្សស្រី​ផ្សេង មិនមែន​មានន័យថា គាត់ក្បត់​អ្នកទេ។ ការសន្ទនា​ធម្មតា​រវាងមនុស្ស​ភេទខុសគ្នា​តែងតែកើត​មានឡើង​នៅលើលោកនេះ។
៧. អ្នកជា​មនុស្ស​មានតម្រូវ​ការជ្រុលពេក
អ្នកមិន​អាចឲ្យគាត់​នៅចាំមើលថែអ្នក​គ្រប់ពេលវេលា​បានទេ។ គាត់ក៏មាន​ជីវិតដែរ ហើយ​មិនថា អ្នកស្អប់​ការពិតប៉ុណ្ណាទេ គាត់នៅតែ​មិនអាច​នៅជាមួយអ្នក​គ្រប់ពេលបាន​ដែរ។ ការ​នៅ​ស្និតនឹង​គាត់គ្រប់ពេល​មិនមែន​ជារឿងមួយ​ល្អចំពោះស្នេហា​ឡើយ៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទម្លាប់អាក្រ់ ៧ ចំណុច ​ធ្វើឲ្យ​អ្នក​ស្រឡាញ់គ្នា​មិន​បាន​យូរ