គ្រូ​​ក្រុម​​ថៃ ​សរសើរ ចាន់ វឌ្ឍនាកា ​ពួ​កែ​សព្វ​គ្រប់​អាច​ចេញ​ប្រឡូក​ក្រៅ​ប្រទេស​បាន

គ្រូ​​ក្រុម​​ថៃ ​សរសើរ ចាន់ វឌ្ឍនាកា ​ពួ​កែ​សព្វ​គ្រប់​អាច​ចេញ​ប្រឡូក​ក្រៅ​ប្រទេស​បាន

លោក Pol Chomchuen ​គ្រូ​បង្វឹក​របស់​ក្រុម K-Cement Cambodian All Stars ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា កីឡាករ ចាន់ វឌ្ឍនាកា ​ពិត​ជា​ល្អ​ដូច​គេ​និយាយ​មែន ហើយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​សមត្ថភាព​អាច​ប្រឡូក​នៅ​ក្រៅ​ប្រទេស​បាន​ហើយ។

គ្រូ​​ក្រុម​​ថៃ ​សរសើរ ចាន់ វឌ្ឍនាកា ​ពួ​កែ​សព្វ​គ្រប់​អាច​ចេញ​ប្រឡូក​ក្រៅ​ប្រទេស​បាន ចាន់ វឌ្ឍនាកា

 

ចាន់ វឌ្ឍនាកា ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​កម្ពុជា​យក​ឈ្នះ ៤-៣ ​លើ​ក្រុម SCG Muangthong United ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ ដោយសារ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​នេះ​ដែរ គ្រូ​បង្វឹក​ខាង​ក្រុម​ថៃ ​បាន​និយាយ​ថា​៖ “​កីឡាករ​ពាក់​អាវ​លេខ​១១​ល្អ​មែន គេ​អាច​ Finish ​បាន​ល្អ ​បោះ​បាល់​បាន​ល្អ ​ហើយ​ស៊ុត​បាល់​ពិន័យ​ក៏​ល្អ​ទៀត។ គាត់​អាច​ជា​កីឡាករ​ល្អ​ជាង​គេ​នៅ​កម្ពុជា ហើយ​អនាគត​ទៅ គាត់​អាច​ពង្រឹង​សមត្ថភាព​បន្ថែម​ហើយ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​បាន”។

 

គ្រូ​បង្វឹក​ជនជាតិ​ថៃ​ខាង​លើ ​បាន​បន្ថែម​ទៀត​ថា ​កីឡាករ​ក្រុម​របស់​លោក​លែង​អស់​ពី​សមត្ថភាព​១០០​%​ហើយ មិន​ទុក​នោះ​ទេ។ ចំណែក​ឯ​ក្រុម​កម្ពុជា គឺ​ពិត​ជា​លេង​ល្អ​មែន​ក្នុង​ប្រកួត​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ