តេជោ សែន៖ អាជ្ញាធរមាន សមត្ថកិច្ច គឺមិនត្រូវឲ្យមាន សំណង់អ្វីខុសច្បាប់ លើតំបន់ទេសចរណ៍ ជាដាច់ខាត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ខណៈចុះទៅលំហែរកាយ នៅក្រុងព្រះសីហនុ នាមាត់សមុទ្រនោះ លោកនូវតែជាប់ចិត្ត និងសប្បាយរីករាយចំពោះ សមុទ្រដី ស្រស់ស្អាតរបស់កម្ពុជា ដោយសម្តេចបានជម្រុញឲ្យគ្រប់គ្នា ចូលរួមថែរក្សាបរិស្ថាន អានាម័យឲ្យបានល្អ ជាពិសេសនោះ អាជ្ញាធរ មិនត្រូវអនុញ្ញាត ឲ្យមានសំណង់ខុសច្បាប់ លើតំបន់ទេសចរណ៍ជាដាច់ខាត។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក របស់សម្តេចនៅព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ សម្តេចបានសរសេរថា "កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំមានឱកាស បានចុះទៅសម្រាក លំហែរកាយ នៅក្រុងព្រះសីហនុ ដោយបានជួប ជាមួយបងប្អូន ជនរួមជាតិយើង អាជីវករ និងទេសចរ អន្តរជាតិ ដែលមកកំសាន្តនៅទីនោះ។ ខ្ញុំសប្បាយចិត្ត ដែលបានឃើញបងប្អូន មានមុខរបរលក់ដូរ បម្រើសេវាកម្ម ទេសចរណ៍ យ៉ាងមមារញឹក ទាំងពេលថ្ងៃ និងពេលរាត្រី។ សមុទ្រយើងស្រស់ស្អាត ដែលត្រូវនាំគ្នា ថែរក្សាបរិស្ថាន អនាម័យឲ្យបានល្អគ្រប់ពេល។ អាជ្ញាធរ មានសមត្ថកិច្ច គឺមិនត្រូវ ឲ្យមានសំណង់ អ្វីខុសច្បាប់ លើតំបន់ទេសចរណ៍ដាច់ខាត"។

សម្តេចក៏បានស្នើទៅកាន់អាជ្ញាធរថា "ខ្ញុំសូមស្នើឲ្យអាជ្ញាធរខេត្ត និងមន្រ្តីមានសមត្ថកិច្ច ជួយសម្រួលរៀបចំ ឲ្យបងប្អូនលក់ដូរឲ្យបានសមរម្យល្អ និងជួយពិនិត្យ គុណភាព អនាម័យ លើចំណីម្ហូបអហារ ដែលកំពុងដាក់លក់ ឬរែកលក់ គឺត្រូវមានអនាម័យ និងមានតម្លៃសមរម្យ ចៀសវាង ការយល់ច្រឡំ ពីទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឲ្យខាតប្រយោជន៍"។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា "ជាពិសេសសូមអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ និងទេសចរជាតិ និងអន្តរជាតិ ឲ្យបានល្អ នៅគ្រប់ទីកន្លែងរមណីយដ្ឋាន ទេសចរណ៍នានាទូទាំងប្រទេស។ សូមអរគុណ និងជូនពរជនរួមជាតិបានជួបតែសំណាងល្អគ្រប់ពេល!"៕