លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ថ្ងៃទី១៦ មករា

ភ្នំពេញ៖ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់កម្លាំងសមត្ថកិច្ច នៅក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នេះ មធ្យោបាយដែលចូលគោលដៅ មានចំនួន ៣២,៧៦២ គ្រឿង ក្នុងម៉ូតូ មានចំនួន ៦២ភាគរយ នេះបើយកតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។

បើតាមរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថានៅព្រឹកថ្ងៃទី១៧ ខែមករា នេះថា ក្នុងចំណោមមធ្យោបាយចូលគោដៅ ចំនួន ៣២,៧៦២គ្រឿង ក្នុងនោះ មធ្យោបាយល្មើសមានចំនួន ៦,២៩៣គ្រឿង ម៉ូតូមាន៦៨ភាគរយ សមត្ថកិច្ចបានធ្វើការអប់រំ ចំនួន២,៥៤០គ្រឿង ស្នើនិង ៤០ភាគរយ ដោយឡែក សមត្ថកិច្ចពិន័យបាន ចំនួន ៣,៧៥៣គ្រឿង បង់ប្រាក់បាន ៧៦ភាគរយ។

សូមបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់កម្លាំងសមត្ថកិច្ច ចាប់ថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នេះ មធ្យោបាយដែលចូលគោលដៅ មានចំនួន ៤៩៥,៣៥៥ គ្រឿង ក្នុងនោះមធ្យោបាយល្មើសមានចំនួន ១១១,៣៧៣គ្រឿង មានម៉ូតូ ៦០ភាគរយ សមត្ថកិច្ចធ្វើការអប់រំបានចំនួន ៥៤,៤៤៤គ្រឿង ស្មើនឹង ៤៩ភាគរយ និងពិន័យបានចំនួន ៥៦,៩២៩គ្រឿង បង់ប្រាក់បាន ៧៣ភាគរយ៕

លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ថ្ងៃទី១៦ មករា