Infiniti Q50 ឆ្នាំ២០១៧ កំពុងសម្ញែង ទៅកាន់ពិភពលោក

បច្ចេកវិទ្យា៖ បន្ទាប់ពីដាក់បង្ហាញ នូវការផលិតក្នុង ឆ្នាំ២០១៤ ឥឡូវនេះ រថយន្តទំនើប Infiniti Q50 ឆ្នាំ២០១៧ កំពុងទាញការចាប់អារម្មណ៍ពី សំណាក់ អ្នកលេងរថយន្ត ជាមួយនឹងរចនាបទថ្មី ល្អឥតខ្ចោះ នេះបើយោងតាម Luxurycars ចុះផ្សាយ។

 Infiniti ជាប្រភេទរថយន្ត ដែលតែងតែបង្ហាញ នូវអនុភាពរបស់ខ្លួន នៅតាមដងវិថី ជាពិសេស ការបំពាក់នូវប្រភេទម៉ាស៊ីនខ្លាំង ប្រកប ដោយសន្ទុះខ្លាំងក្លា ដែលម៉ាស៊ីនរថយន្តប្រភេទនេះ ត្រូវបានផលិតឡើងដោយ ក្រុមហ៊ុន Daimler ។ រថយន្តទំនើប Infiniti Q50 ស៊េរីឆ្នាំ២០១៧ បំពាក់ដោយម៉ាស៊ីន V6 ប្រភេទ៣.៧ លីត្រ និងចង្កឹះលេខ ៧វគ្គអូតូ។

ក្រោយពីព័ត៌មាន ខាងលើចេញផ្សាយ ស្រាប់តែមាន ពាក្យចចាមអារាមថា ឥឡូវនេះ រថយន្តទំនើបខាងលើ បំពាក់ដោយស៊ីឡាំង ចំនួន៤  ប្រភេទ ២.០លីត្រ ទៅវិញ ដែលអាចប្រើសាំង និងម៉ាស៊ូត។

នេះ គឺជាកិត្យានុភាពថ្មី រថយន្ត Infiniti Q50 ស៊េរីឆ្នាំ២០១៧ បង្ហាញខ្លួនទៅកាន់ ទីផ្សារលើពិភពលោក នាពេលខាងមុខ។ សម្រាប់តម្លៃដំបូង ដោយចាប់ផ្តើមពី ៤ម៉ឺនដុល្លារ និង Infiniti Q50 ស៊េរីឆ្នាំ២០១៧ បំពាក់ដោយហាយប្រីដស៍ តម្លៃចាប់ពី ៥ម៉ឺនដុល្លារឡើងទៅ៕

Infiniti Q50 ឆ្នាំ២០១៧ កំពុងសម្ញែង ទៅកាន់ពិភពលោក

Infiniti Q50 ឆ្នាំ២០១៧ កំពុងសម្ញែង ទៅកាន់ពិភពលោក

Infiniti Q50 ឆ្នាំ២០១៧ កំពុងសម្ញែង ទៅកាន់ពិភពលោក