លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ


លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ

​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​តៃវ៉ាន់​​​ទើប​បញ្ចប់​​ថ្មី​ៗ​នេះ បេក្ខភាព​ជា​ប្រធានាធិបតី​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ និង​ជា​ប្រធានាធិបតី​ស្ត្រី​លើក​​ទី​មួយ​​​នៃ​ កោះ​តៃវ៉ាន់។

 

លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ
 

សំឡេង​ឆ្នោត​​ច្រើន​លើស​​ (៥៧ ភាគរយ) គេ​​បាន​ទៅ​លើ​ លោក​ស្រី Tsai Ing-wen វ័យ​ ៥៩​ឆ្នាំ​ជា​អ្នក​ដឹក​នាំ​នៃ​គណបក្ស​ លើកស្ទួយ​ប្រជាធិបតេយ្យ (DPP) ដែល​តែង​ទាម​ទារ​ចង់​បាន​​ឯករាជ្យ​ភាព​ពី​ប្រទេស​ចិន។

 

លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ
 

នៅ​ក្នុង​​ការ​ថ្លែង​សន្ទរកថា​ជ័យ​ជម្នះ​ អ្នក​ស្រី Tsai បាន​សន្យា​ថា ​នឹង​​ស្វែង​រក​ដំណោះ​ស្រាយ​​បញ្ហា​ និង​រក្សា​​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន លើស​ពី​នោះ​​ប្រទេស​ចិន​ត្រូវ​តែ​គោរព​ ប្រជាធិបតេយ្យ​របស់​ តៃវ៉ាន់។ ភាគី​ទាំង​ពីរ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​ចៀស​វាង​កិច្ច​បង្ក​ជម្លោះ​ណា​មួយ។

 

“ ពួក​យើង​ត្រូវ​ធានា​ថា​ គ្មាន​​ការ​បង្ក​ជម្លោះ​ ឬ​គ្រោះ​ថ្នាក់​​ណា​មួយ​ដែល​កើត​ឡើង។ សម្ពាធ​ណា​មួយ​កើត​ឡើង​នឹង​ធ្វើ​ឲ្យ​​ទំនាក់​ទំនង​​​ភាគ​ទាំង​ពីរ​ (ចិន-តៃវ៉ាន់) កាន់​តែ​តាន​តឹង”។ នេះ​​ជា​សម្ដី​របស់​អ្នក​ស្រី Tsai។

 

លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ
 

អ្នក​ស្រី​ Tsai ក៏​ថ្លែង​អំណរគុណ​ដល់​​ សម្ព័ន្ធមិត្ត​ សហរដ្ឋអាមេរិក និង ប្រទេស​ជប៉ុន​​ផង​ដែរ សម្រាប់​ការ​គាំទ្រ តៃវ៉ាន់។ តំណាង​​ឲ្យ​តៃវ៉ាន់ អ្នក​ស្រី​បាន​សច្ចា​ថា​ តៃវ៉ាន់​នឹង​ចូលរួម​ចំណែក​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់៕

 

លទ្ធផល​ ​បោះ​​ឆ្នោត​​នៅ​​តៃវ៉ាន់​ចេញ​ផ្លូវ​ការ ​​រក​ឃើញ​តំណែង​ប្រធានាធិបតី​​ជា​ស្ត្រី​​លើក​​ទី​​មួយ
 

ចុចអាន៖ ស្ត្រី​ខ្មែរ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ឈរ​ឈ្មោះ​​តំណាងរាស្រ្ត​នៅ​តៃវ៉ាន់

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​