ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា

ប៉ូលិស​ក្រុង​ហ្សាកាតា បាន​​រក​ឃើញ​និង​រឹប​អូស​យក​ទង់ ISIS មួយ​​ផ្ទាំង​ ​នៅ​ក្នុង​ផ្ទះ​​​ជន​សង្ស័យ​​ម្នាក់​ក្នុង​ចំណោម​ភេរវជន​​បាន​បំផ្ទុះ​គ្រាប់បែក​​អត្តឃាត​ខ្លួន​​ឯង ក្នុង​​​រដ្ឋធានី​ហ្សាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស។

ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
 
ទង់​ ISIS ត្រូវ​​ប៉ូលិស​ប្រទះ​ឃើញ​ ក្នុង​ប្រតិបត្តិការ​តាម​​រុក​រក​​​ក្រុម​ភេរវករ​ទូទាំង​ប្រទេស ​​​​​។ តាម​សេចក្ដី​រាយ​ការណ៍​ថ្មី​នេះ មាន​មនុស្ស​ចំនួន​៤​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន និង​មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​​​ក្នុង​ប្រតិបត្តិការ​រុក​រក​​នៅ​ឯ​កោះ Java កោះ Sulawesi និង​កោះ ​Borneo ។

មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​វាយ​ប្រហារ​ត្រូវ​ប៉ូលិស​កំណត់​អត្តសញ្ញាណ​បាន​ថា ជា​​បុគ្គល​ឈ្មោះ Susakim ដែល​​ធ្លាប់​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​៧​ឆ្នាំ​កាល​ពី​ឆ្នាំ​ ២០១០ តែ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ​មុន​កាល​កំណត់។ យ៉ាង​ណា​ក្ដី ប្រតិបត្តិការ​ប៉ូលិស​​តាម​ស្វែង​រក​​​​ជន​សង្ស័យ កំពុង​តែ​​បន្ត។

គួរ​រំលឹក​ដែរ​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក ​និង​បាញ់​ប្រហារ​​នៅ​កណ្ដាល​រដ្ឋធានី ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ព្រហស្បតិ៍​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​មនុស្ស​ ៧​នាក់​ស្លាប់ និង​២០​នាក់​រង​របួស៕

ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា
ប៉ូលិស​ឥណ្ឌូណេស៊ី​​ រក​ឃើញ​​​ទង់​ ISIS ក្នុង​ផ្ទះ​​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក​​ក្នុង​ក្រុង​ហ្សាកាតា

ចុចអាន៖ ទី​បំផុត IS ចេញ​មុខ​អះអាង​ការ​បំផ្ទុះនិង​បាញ់​ប្រហារ​នៅ​ហ្សាកាតា​ជា​ស្នាដៃ​របស់​ខ្លួន

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​