ឃាត់ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់ព័ន្ធ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

សៀមរាប: ដោយមាន​ការសហការ​គ្នា​រវាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រួមជាមួយ​អធិការ​
​នគរបាល​ស្រុក​ក្រឡាញ់​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដោយ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​។ ជន​ទាំង​៥​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២៤​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ឋិត​នៅ​ចំណុច​រង្វង់​មូល​ឃុំ​ក្រឡាញ់ ស្រុក​ក្រឡា​ញ់ស្រុក​សៀមរាប​។
​    ​
​តាម​លោក​វរសេនីយ៍ទោ​អ៊ុំ សា​អាត​ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សៀមរាប​បានបញ្ជាក់​ឲ្យ​ដឹងថា ជន​ទាំង​៥​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ទី​១​មានឈ្មោះ​វុ​ត សំណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទី​២​ឈ្មោះ​ចំរើន រិ​ទី្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ឈូករ័ត្ន ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទី​៣​ឈ្មោះ​ឡា​ត់ មករា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ឈូករ័ត្ន ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប ទី​៤​ឈ្មោះ​ហាក់ វ៉ាន់​ជិ​ញ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ខេត្តសៀមរាប ទី​៥​ឈ្មោះ​ងួន អាទិត្យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​តា​ច្រែង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។
​    ​
​លោក​វរសេនីយ៍ទោ​អ៊ុំ សា​អាត​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ដកហូត​មួយចំនួន​រួមមាន​គ្រឿងញៀន ទូរស័ព្ទដៃ បំពង់ ទុយោ​ជក់ និង​វត្ថុតាង​មួយចំនួនធំៗ​ទៀត​។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ឃាត់ខ្លួន​មនុស្ស​៥​នាក់​ជាប់​ពាក់ព័ន្ធ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​