សមាជិក​តុងទីន​ជ្រួលច្របល់​ចោទ​មេ​បោក​ប្រាក់​៦០​ម៉ឺ​ន​ដុល្លារ នាំ​គ្នា​រក​ជំនួយ​ពី​សាលាសង្កាត់

សមាជិក​តុងទីន​ជ្រួលច្របល់​ចោទ​មេ​បោក​ប្រាក់​៦០​ម៉ឺ​ន​ដុល្លារ នាំ​គ្នា​រក​ជំនួយ​ពី​សាលាសង្កាត់

រាជធានី​ភ្នំពេញ ៖ អ្នកលេង​តុងទីន​១​ក្រុម​ជាង​៥០​នាក់ បាន​ចោទប្រកាន់​ទៅ​លើ​មេ​តុងទីន​របស់​ខ្លួន​ថា ជា​មេ​បោក​យក​លុយ​អស់​ជាង​៦០​ម៉ឺន​ដុល្លារ ទើប​ពួក​គាត់​លើកគ្នា​មក​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រក​ការ​អន្តរាគមន៍​ពី​លោក​ចៅសង្កាត់ ។ ការ​លើកគ្នា​មក​ប្តឹង​ពី​បញ្ហា​តុងទីន​នេះ បាន​កើត​មាន​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា ។

ក្រុម​អ្នកលេង​តុងទីន​បាន​និ​យា​ថា មេ​តុងទីន​បោកប្រាស់​នោះ ប្តី​ឈ្មោះ ម៉ា ចាន់ អាយុ​៥០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ នាង ស្រី​ណែ​ត អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ស​ទ្បា​ទី​៣ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៤២២ ផ្ទះ​លេខ​៥២ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ពួក​គាត់​ដែល សមាជិក​តុងទីន មិនមែន​មាន​គ្នា​ត្រឹមតែ​៥០​នាក់​នេះ​ប៉ុណ្ណោះ​ទេ គឺ​មាន​រហូត​ដល់​ទៅ​ជាង​៥០០​នាក់ ដែល​ក្នុង​ម្នាក់​ៗ​មាន​អ្នកខ្លះ​លេង​ចាប់ពី​២​ក្បាល​ទ្បើ​ង​ទៅ ហើយ​ក្នុង​១​ក្បាល​ខ្លះ​២​ម៉ឺន​រៀល ខ្លះ​៥​ម៉ឺន​រៀល ឬ​៥០​ដុល្លារ រហូត​ដល់​៥០០​ដុល្លារ ក៏​មាន​ដែរ ។ ដូច្នេះ​លុយ​ដែល​ត្រូវ​មេ​តុងទីន​បោក​បាន មាន​រហូត​ដល់​ទៅ​ជាង​៦០​ម៉ឺន​ដុល្លារ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​ខំប្រឹង​រកស៊ី​បែកញើស​ហូរ​ញើស ប្រមូល​លុយ​យក​មក​សន្សំទុក នៅ​ក្នុង​ការ​លេង​តុងទីន ដោយ​មិន​បានដឹង​ថា ត្រូវ​មេ​បោក​បែប​នេះ​ទេ ព្រោះ​លេង​កន្លង​មក​មិន​ដែល​ជួប​បញ្ហា​បែប​នឹង​ទ្បើ​យ ។ មិន​នឹក​ស្មានថា​ពេល​នេះ​ត្រូវ​ចាញ់បោក​មេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នោះ​សោះ ។

ក្រោយមក​ទើប​ពួក​គាត់​ដឹង​ថា ចាញ់បោក​មេ​ហើយរ​ត់រក​ឱ្យ​ចៅសង្កាត់​ចោម​ចៅ​ជួយ​អន្តរាគមន៍ ។ ប៉ុន្តែ​ខណៈនោះ​លោក​ចៅសង្កាត់​ចោម​ចៅ​បាន​ទទួល​ជួប​ពួក​គាត់​ដែរ ហើយ​បាន​ណែនាំ​ឱ្យ​ពួក​គាត់​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​វិញ​សិន រង់ចាំ​ថ្ងៃ​ទី​១៥ មក​រា មក​ដាក់​ពាក្យ​ម្តងទៀត ព្រោះ​យប់​ហើយ​ធ្វើការ​មិន​ទាន់​ទេ (​ល្ងាច​ថ្ងៃ​ទី​១៤ មក​រា​) ៕