ក្មេងទំនើងម្មាក់ វាយកម្ទេចផ្ទះ ភ្នាក់ងារ Dap ប្រចាំខេត្តពោធិ៍សាត់ ទំាងយប់ រួចគេចខ្លួនបាត់

ពោធិ៍សាត់៖ នៅម៉ោងប្រមាណជិត ១០យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ ខណៈម្ចាស់ផ្ទះ ដែលជាភ្នាក់ងារ មជ្ឈមណ្ឌលពត័មានដើមអម្ពិល មិននៅផ្ទះរវល់ទៅពិធីមង្គលការគេ ឯប្រពន្ធ និងកូនកំពុងនៅលក់ដូរ ដោយមិនមានអ្នកនៅចាំផ្ទះ ក៍មានក្មេងទំនើងញៀនគ្រឿងញៀន មកបង្កការអុកឡុក វាយបំផ្លិចបផ្លាញ តូបលក់ដូរ មួយកន្លែង ដែលគ្មានមនុស្សនៅចាំ រងការខូចខាតអស់ជញ្ជាំងមួយចំហៀង ហើយរត់គេចខ្លួនបាត់តែម្តង។

ក្រោយការបំផ្លិចបំផ្លាញពីក្មេងទំនើង បានប្រហែលជា ១៥នាទី ក៍មានប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្បែរផ្ទះបាន ទូរស័ព្ទប្រាប់ទៅឈ្មោះ អ៊ឹម សុភី ដែលត្រូវជាប្រពន្ធឈ្មោះ ជា ប៊ុនធឿន ជាអ្នកយកពត័មាន ឱ្យមជ្ឈមណ្ឌលពត័មាន ដើមមអម្ពិល ប្រចាំខេត្តពោធិ៍សាត់។

ក្រោយពីទទឋួលបានពត័មានតាមទូរស័ព្ទហើយភ្លាមៗនោះឈ្មោះជាប៑ុនធឿនដែលជាម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារក៍បានប្រញាប់ប្រញាល់មកមើលផ្ទះនិងតឋូបរបស់ខ្លួនទាំងយប់ប៉ុន្តែជាសំណាងរចស់ក្មេងទំនើងក្នុងភូមិម្នាក់នោះក្រោយពីបានវាយបំផ្លិចបំផ្លាញទៅលើតូបនោះហើយគេក៍បានគេចខ្លួនដោយសុវត្តិភាពតែម្តង។

នៅពេលដែលម្ចាស់ផ្ទះឈ្មោះ ជា ប៊ុនធឿន ដែលជាអ្នកយកព័ត៌មាន ឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តពោធិ៍សាត់ មកដល់ផ្ទះ នៅម៉ោងជាង ១០យប់ ហើយឃើញហេតុការណ៍បែបនេះ ក៏បានទូរស័ព្ទទៅប្រាប់លោក មេប៉ុស្តិ៍នគរបាលរលាប ដើម្បីសុំអន្តរាគមន៍ តាមរកជនសង្ស័យ ជាក្មេងទំនើងនោះ ប៉ុន្តែបានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាព។ បន្ទាប់មកម្ចាស់ផ្ទះ បានទូស័ព្ទទៅ លោកអធិការរង នគរបាលក្រុងពោធិ៍សា និង បានទូរស័ព្ទរាយការណ៍ជូន លោកស្នងការ នគរបាលខេត្តពោធិ៍សាត់ ដើម្បីសុំអន្តរាគមន៍ បន្ទាន់ដើម្បី តាមស្វែងរក ជនសង្ស័យបង្កការ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។

បើតាមប្រភព ពីអ្នកជិតខាង ផ្ទះជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ជនបង្កការបំផ្លិចបំផ្លាញ ទៅលើតូបលក់ដូរ របស់ឈោ្មះ ជា ប៊ុនធឿន នេះមានឈ្មោះ ផង់ ភេទប្រុស រស់នៅភូមព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ក្មេងទំនើងម្មាក់ វាយកម្ទេចផ្ទះ ភ្នាក់ងារ Dap ប្រចាំខេត្តពោធិ៍សាត់ ទំាងយប់ រួចគេចខ្លួនបាត់
ក្មេងទំនើងម្មាក់ វាយកម្ទេចផ្ទះ ភ្នាក់ងារ Dap ប្រចាំខេត្តពោធិ៍សាត់ ទំាងយប់ រួចគេចខ្លួនបាត់
ក្មេងទំនើងម្មាក់ វាយកម្ទេចផ្ទះ ភ្នាក់ងារ Dap ប្រចាំខេត្តពោធិ៍សាត់ ទំាងយប់ រួចគេចខ្លួនបាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត