ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​​ជាប់​​​ចោទ​ពី​បទ​ចាប់​រំលោភ​​សេពសន្ថវៈនារី​សតិ​មិន​​ល្អម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​​​​កាល​ពី​​ថ្ងៃ​ទី​១៦ ​ខែមករា ​ឆ្នាំ​២០១៦ ​នៅ​​​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

លោក អ៊ុំ សុផល អធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​​ឱ្យ​ដឹង​​ថា​ ជនសង្ស័យ​ខាង​លើ​រូបនេះ​​ ​​​​ឈ្មោះ សំ រ​ដ្ឋា ហៅ​វ៉ា ​​អាយុ​២២​ឆ្នាំ​ ​ជា​​កម្មករ ​រស់នៅ​​​កន្លែង​កើត​ហេតុ​ខាង​លើ ​គឺ​ចាប់​ខ្លួន​​ទៅ​តាម​ពាក្យបណ្តឹង​របស់​ឪពុកម្តាយ​របស់​​នារី​រង​គ្រោះ ។​ ចំណែក​​​នារី​រង​គ្រោះ អាយុ​១៥​ឆ្នាំ​ រស់នៅ​​ក្រុង​ប៉ោយ​ប៉ែត​ ។

​លោកអធិការ​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត​​បាន​​បន្ត​ថា ​បន្ទាប់​ពី​នារី​រង​គ្រោះ​និយាយ​រឿង​រ៉ាវ​ខាង​លើ​ប្រាប់​ឪពុកម្តាយ ហើយ​ឪពុក​ម្តាយ​នារី​រង​គ្រោះ​​​​បាន​ដាក់​ពាក្យ​បណ្តឹង​ជនសង្ស័យ​ពី​បទ​ចាប់​កូនស្រី​គាត់​​រំលោភ​​​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​កូនខ្ទម​ស្បៅ​​ទុក​ចោល​​មួយកន្លែង នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន​សង្ស័យ​​បាន​សារ​​ភាព​ថា ខ្លួន​​ពិតជា​បាន​ចាប់​​​នារី​​​រង​គ្រោះ​​រំលោភ​ប្រាកដ​មែន ​។ ​យោង​ទៅ​​តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ ​និង​​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​​​នារី​រង​គ្រោះ​ ​សមត្ថកិច្ច​បាន​​​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​​ចាត់ការ​តាម​ច្បាប់​ ៕