ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

Doliprane TVC

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ត្រញំង​ព្រលិត ឃុំ គោក​ងួន ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាននាំគ្នា គោរព​សក្ការៈ និង មាន​ជំនឿ​យ៉ាងខ្លាំង​លើ​ព្រះគ្រូ ចៅអធិការ​វត្ត​ត្រញំង​ព្រលិត ដែល​ពួកគាត់​ជឿថា ព្រះអង្គ​មាន​បារមី​ខ្លាំងពូកែ​ដោយសារ​តែមាន​បារមី លោកតា​ដំបង​ដែក កាន់​គ្រង និង ថែរក្សា ហើយ អ្នក​ដែលមាន​ជំនឿ​ទៅរក​ព្រះអង្គ​ទស្សន៍ទាយ និង ព្យាបាល​ជំងឺ​ភាគច្រើន​មាន​ទាំង​អ្នក​នៅក្នុង​ស្រុក ភូមិ និង អ្នក​មកពី​ខេត្ត​ឆ្ងាយៗ ។​

ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

​ប្រសិនបើ​លោកអ្នក​ចង់ទៅ​រក​ព្រះអង្គ​ទស្សន៍ទាយ និង ព្យាបាល​ជំងឺ បើ​លោក​អ្នកធ្វើ ដំណើរ​ពី​ភ្នំពេញ​ក្នុងទិសដៅ​ទៅ​ខេត្តសៀមរាប ពេលទៅដល់​ទី​រួម​ខេត្តកំពង់ធំ​លោកអ្នក​នឹង ឆ្លងកាត់​ស្ពាន​ស្ទឹងសែន ហួស​ពី​នោះ​បន្តិច​នឹង ដល់​ផ្សារ​ក្បាលថ្នល់ ។ នៅ​ខាងឆ្វេង​ដៃ និង នៅ​ចំ​ពីមុខ​ផ្សារ​ក្បាលថ្នល់​នេះ​មាន​ផ្លូវ​ចាក់​កៅស៊ូ តូច​មួយ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​កៅស៊ូ​នោះ ទៅមុខ​ប្រហែល ២ គីឡូម៉ែត្រ មាន​ផ្លូវ​ក្រាល ក្រួស​ក្រហម​នៅ​ខាងស្តាំ ដែល​អ្នកស្រុក​ហៅថា ផ្លូវ​ម៉ុង​ចិន ហើយ​ត្រូវ​បន្តដំណើរ​តាមផ្លូវ​ម៉ុង​ចិន នេះ​ត្រង់​រហូត​នឹង​ទៅដល់​វត្ត​ត្រញំង​ព្រលិត​មិន​ខាន ។

ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

​លោកយាយ ម៉ី ស៊ាន ជា​អ្នកមាន​ជំនឿ យ៉ាង​មុតមាំ​លើ​ព្រះគ្រូ​ចៅអធិការ​វត្ត​ត្រពាំង​ព្រលិត នោះបាន​ប្រាប់​ឱ្យដឹងថា លោកគ្រូ​ចៅអធិការ​វត្ត​ដែល ពុទ្ធបរិស័ទ​មាន​ជំនឿ​នោះ​មាន​ព្រះនាម ម៉ន វិមាន ព្រះអង្គ​មាន​ឫទ្ធិ​បារមី​ខ្លាំងពូកែ​ណាស់ មួយថ្ងៃៗ​មាន​មនុស្សម្នា ឬ ពុទ្ធបរិស័ទ​មាន​ជំនឿ​ចូល​មករក ឬ ពឹងពាក់​ព្រះអង្គ មិនដែល​ដាច់​ឡើយ ។ អ្នក​ដែលមាន​ជំនឿ ទាំងនោះ​តែងតែ​មកឱ្យ​ព្រះអង្គ​ជួយ​មើល​ពី​ខ្សែជីវិត ជួយ​រំដោះគ្រោះ ខ្លះ​មកសុំ​លាភសក្ការៈ និង ខ្លះទៀត​មកឱ្យ​ព្រះអង្គ​ស្រោច​ទឹកមន្ត​ជាដើម ។ មួយវិញទៀត ព្រះអង្គ​មានចិត្ត​ជ្រះថ្លា​ណាស់ ពេលខ្លះ​ជួយ​ព្យាបាល​ជំងឺ​អ្នក​មកពី​ចម្ងាយឬអ្នក​ដែល​ក្រខ្សត់​មិន​យក​បច្ច័យ​ឡើយ។​

​លោកយាយ ស៊ាន បាន​បន្តទៀតថា កាល ពីមុន​លោកយាយ​ក៏​ធ្លាប់មាន​ជំងឺ​ដែរ ហើយ កាលណោះ​ឈឺ​ធ្ងន់​ទៀតផង ។ លោកយាយ​មាន ជំងឺ​ឈឺ​រ៉ាំរ៉ៃ​ក្នុង​រាងកាយ​ជា​យូរ​មកហើយ ធ្លាប់ ឱ្យ​គ្រូពេទ្យ​ព្យាបាល​ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ មិនជា​សះស្បើយ​ទៀត ហើយ​ធ្លាប់បាន​ទៅ​ថត ឆ្លុះ​ស្កែ​ន​ត្រង់​កន្លែង​ដែល​ឈឺ​នោះ ប៉ុន្តែ​រក​មិន ឃើញ​មុខសញ្ញា​ដែល​ធ្វើឱ្យមាន​ការឈឺ​ចុក ចាប់​នោះឡើយ តែ​ក្នុង​ខ្លួន​លោកយាយ​នៅតែ ឈឺ​ដដែល ពោលគឺ​មិនដឹង​ពី​មូល​ហេតុអ្វី​នោះទេ ។ បន្ទាប់មក​លោកយាយ​ក៏បាន​សម្រេចចិត្ត មក​ព្យាបាល​តាមបែប​ខ្មែរ​បុរាណ​វិញ​ម្តង ដោយ មកឱ្យ​ព្រះអង្គ វិមាន ជា​ចៅអធិការ​វត្ត​ត្រពាំង ព្រលិត​នេះ​ព្យាបាល​ជំងឺ​ឱ្យ ហើយ​ជំងឺ​របស់លោក យាយ​ក៏បាន​ធូរ​ស្រាកស្រាន្ត​ច្រើនជាង​មុន ។

ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

វិធី​ព្យាបាល​គឺ​ព្រះ​តេជគុណ​ប្រើតែ​ថ្នាំបុរាណ រួមផ្សំ​នឹង​មន្តអាគម​គាថា​ប៉ុណ្ណោះ តែ​ជំងឺ​បាន ធូរស្រាល​ឆាប់រហ័ស ហើយ​លោកយាយ​ក៏​មិន នឹកស្មានថា​ជំងឺ​លោកយាយ​អាចជា​សះស្បើយ ដូច្នេះ​សោះ ។ មិនមែន​មានតែ​លោកយាយ​ទេ ដែល​បានជា​សះស្បើយ​ពី​ជំងឺ តាម​ដែល​លោក យាយ​បានដឹង​គឺមាន​ជាច្រើន​នាក់​មកហើយ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​ដូច​លោកយាយ ។​​នៅពេល​ស្បើយ​ភ្ញៀវ​បន្តិច អ្នកយកព័ត៌មាន យើង​បាន​ជួប​សម្ភាស​ជាមួយ​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម ម៉ន វិមាន ដែល​ចេះ​ព្យាបាល​ជំងឺ និង ទស្សន៍ទាយ​នោះ ដោយ​ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះអង្គ​ទើបតែ​មក​គង់នៅ​វត្ត​ពុទ្ធរង្សី ហៅ វត្ត​ត្រពាំង​ព្រលិត​នេះ​ក្នុង​ឆ្នាំ ២០១០ ដែល​កាល នោះ​ដី​វត្ត​នេះ​មាន​សុទ្ធ​តែព្រៃ​ទឹក​ដក់​មិនទាន់​មានផ្ទះ អ្នកស្រុក​អ្នកភូមិ​ច្រើន​ដូច​សព្វថ្ងៃនេះ​ទេ ។

ព្រះអង្គ​បាន​បញ្ជាក់ដែរថា សំណង់​ដែល​មាននៅ ក្នុង​វត្ត​សព្វថ្ងៃនេះ​សុទ្ធតែជា​ស្នាដៃ​របស់​ព្រះអង្គ បាន​កសាងឡើង​ទាំងអស់ មាន​វិហារ មាន​កុដិ​តូច​-​ធំ សាលាឆាន់ ខ្លោងទ្វារ និង របង​វត្ត ជាដើម ។​​ព្រះអង្គ​មាន​ថេរ​ដីកា​បន្តទៀតថា​«​មូល​ហេតុដែល​ធ្វើឱ្យ​អ្នកស្រុក​គេ​ស្គាល់​អាត្មា​គ្រប់ៗ​គ្នា​នោះ គឺ​មកពី​អាត្មា​តែងតែ​ជួយ​ញាតិ​ញោម​ទាំងឡាយ មិន​ថា​មកពី​ទីជិត ឬ ទី​ឆ្ងាយ​នោះទេ ពេល ខ្លះទៀត​ជួយ​ដោយ​មិន​គិតពី​បច្ច័យ​អ្វី​នោះឡើយ ។ អ្នកជំងឺ​ខ្លះទៀត​បាន​ទៅឱ្យ​គ្រូពេទ្យ​ព្យាបាល​អស់ចិត្ត អស់ចង់​ហើយ​ទើបបាន​មករក​អាត្មា តែ​អ្នក​មកឱ្យ អាត្មា​ព្យាបាល​ឱ្យ​ភាគច្រើន​សុទ្ធតែ​កប​នឹង​អាត្មា ទាំងអស់ បើ​គិត​ទៅ​មិនដឹង​ជា​ប៉ុន្មាន​នាក់មក ហើយ​នោះទេ​ព្រោះ​មាន​ច្រើនណាស់ អាត្មា​មិន​ចាំ​ទេ ។

ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

នេះ​មកពី​អាត្មា​មាន​គ្រូ​កាន់​តាំងពី​តូច​មកម្ល៉េះ គ្រូ​ដែល​កាន់​អាត្មា​នោះ​គឺ​អ្នកតា​ដំបង​ដែក ឬ កុមារ​ពេជ្រ​ជា​បារមី​មកពី​ភ្នំ​គូលែន ។ កាលពី​អាត្មា​នៅ​តូច​អ្នកផ្ទះ​អាត្មា​គ្មាន​អ្នកណា​ជឿ​អាត្មា​ទេ ដូច​ពេល​មួយ​អ្នកផ្ទះ​អាត្មា​ហ្នឹង​បាត់​ក្របី​មួយ ក្រោល​ប្រហែល ៣០ ក្បាល ហើយ​បាត់​រយៈពេល ជិត​មួយខែ​ហើយ​នៅតែ​រក​មិនឃើញ​ទៀត ។ ស្រាប់តែ​នៅ​ថ្ងៃមួយ​អាត្មា​ត្រូវ​បារមី​ចូល​សណ្ឋិត ហើយ​និយាយប្រាប់ អ្នកផ្ទះ​ថា​«​បើ​តាៗ​ឯង​ជឿ​អញ អញ​នឹង​នាំ​ក្របី​មកវិញ​» ហើយ​ក្នុង​យប់នោះ​ក្របី​ក៏​មក​ដេក​ក្នុង ក្រោល​វិញ​ទាំងអស់ ។ លុះ​ព្រឹក​ឡើង​គេ​ក៏បាន ឃើញ​ក្របី​ទាំងនោះ​គ្រប់​ចំនួន​មិនមាន​បាត់​មួយ ក្បាល​ឡើយ តែ​អ្នកផ្ទះ​អាត្មា​នៅតែ​មិន​ជឿ​ទៀត ហើយ​នាំគ្នា​ថា​ក្របី​មកវិញ​ដោយសារ​មូស រុយ​ខាំ វា​ក៏​មករក​ក្រោល​វា​វិញ​ជា​រឿង​ធម្មតា​ទៅវិញ ។

មួយវិញទៀត​កាលនោះ​ផ្ទះ​របស់​ញោម​អាត្មា នៅក្បែរ​មាត់​ស្ទឹង ថ្ងៃមួយ​ស្រាប់តែ​បារមី​ចូល សណ្ឋិត​នោះ ក៏បាន ប្រាប់​ញោម​អាត្មា​ថា «​តា​ឯង​លេងល្បែង​ជាមួយ​គេ ឈ្នះ​បាន​ទូក​មួយគូ បើ​យកមក​គឺ​ត្រូវ​យកមក​នៅ​ថ្ងៃ​ត្រង់នេះ​»​។ ស្រាប់តែ​ថ្ងៃនោះ​នៅ​មាត់​ស្ទឹង​ចំ​ពី មុខផ្ទះ​មាន​ក្រពើ​ធំៗ​មួយគូ​បង្ហាញខ្លួន​លេង​ទឹក កកាយ​ដី​ផ្អើល​អ្នកភូមិ ។ បន្ទាប់ពី​នោះមក​អាត្មា ចូល​បួស​ក្នុង​ព្រះពុទ្ធសាសនា តែ​បារមី​លោកតា ដំបង​ដែក​ក៏​នៅតែ​តាម​ចូល​សណ្ឋិត និង តាម​ជួយ អាត្មា​ជានិច្ច​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​» ។​

ព្រះសង្ឃ​សណ្ឋិត​បារមី​តា​ដំបង​ដែក ល្បី​ព្យាបាល​ជំងឺ​

​ជាមួយគ្នានេះ​លោកតា ចៀន សុខ ជា​អ្នក រស់នៅក្នុង​ស្រុកភូមិ​នោះដែរ​មានប្រសាសន៍ថា «​រាល់ថ្ងៃនេះ​ខ្ញុំ​ឃើញតែ​មនុស្សម្នា​ចេញចូល​ទៅរក ព្រះគ្រូ​ចៅអធិការ​វត្ត​នេះ តែ​ខ្ញុំ​មិនដឹងថា​ព្រះគ្រូ ចៅអធិការ​វត្ត​នោះ​ពូកែ ឬ យ៉ាងណា​នោះទេ ព្រោះ​ខ្ញុំ​មិនដែល​ទៅរក​ព្រះអង្គ តែ​ខ្ញុំ​គ្រាន់តែ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា មុននឹង ជឿ​លើ​អ្វីមួយ​ត្រូវតែ​ពិចារណា​ផង​» ៕​ ​ ​ភោគ តុលា​