លោក ហង់ ជួនណារ៉ុន ក្លាយជា ប្រធានខេមរសហព័ន្ធ តៃក្វាន់ដូ អាណត្តិថ្មី

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានត្រូវសមាជិកខេមរសហព័ន្ធ តៃក្វាន់ដូ បោះឆ្នោត ឲ្យក្លាយជាប្រធានខេមរសហព័ន្ធ តៃក្វាន់ដូអាណត្តិថ្មី ២០១៦-២០២០ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នាទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិក។

ក្នុងពិធីមហាសន្និបាត ខេមរសហព័ន្ធ តៃក្វាន់ដូ អាណត្តិទី៥ សមាជិកខេមរសហព័ន្ធ តៃក្វាន់ដូ និងក្លឹប សមាគមចំនួន ៤៦ បានបោះឆ្នោតឯកភាពឲ្យ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាជាប្រធានខេមរសហព័ន្ធ តៃក្វាន់ដូ ចំណែកលោក នួន ភា  ប្រធានខេមរសហព័ន្ធ តៃក្វាន់ដូចាស់ ឲ្យជាប្រធានកិត្តិយស ខេមរសហព័ន្ធតេក្វាន់ដូ សម្រាប់សមាជិកប្រតិបត្តិ នៅរក្សាដដែល មិនមានការប្រែប្រួលឡើយ៕

លោក ហង់ ជួនណារ៉ុន ក្លាយជា ប្រធានខេមរសហព័ន្ធ តៃក្វាន់ដូ អាណត្តិថ្មី

លោក ហង់ ជួនណារ៉ុន ក្លាយជា ប្រធានខេមរសហព័ន្ធ តៃក្វាន់ដូ អាណត្តិថ្មី

លោក ហង់ ជួនណារ៉ុន ក្លាយជា ប្រធានខេមរសហព័ន្ធ តៃក្វាន់ដូ អាណត្តិថ្មី