ឯក​ឧត្តម​ កឹម សុខា Live ផ្ទាល់ពី​សកម្មភាព​ជួប​អ្នក​គាំទ្រ​នៅ​លើ​ហ្វេស​ប៊ុក​លើក​ដំបូង​

ប្រធានស្តី​ទីគណៈបក្សសង្គ្រោះជាតិ​ឯកឧត្តម​​ កឹម សុខា កំពុងផ្សាយ​ផ្ទាល់​ពី​សកម្ម​ភាព​របស់​ខ្លួន​ដែលកំពុង​​ជួប​អ្នក​គាំទ្រ​នៅស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​តាម​ហ្វេស​ប៊ុក​របស់​ខ្លួននៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​​។

នេះ​ជាការ​ផ្សាយ​ផ្ទាល់​លើក​ដំបូង​របស់​ឯក​ឧត្តម​ កឹម សុខា នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​បន្ទាប់​ពី​នាពេល​កន្លង​មក ក្នុង​ចំណោម​អ្នក​នយោបាយ​ចាស់​វស្សា​កម្ពុជាមាន​តែ សម្តេចនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ទេ ដែលផ្សាយ​ផ្ទាល់​តាម​ហ្វេស​ប៊ុក​។ មុននឹង​ប្រធាន​ស្តីទីគណបក្សប្រឆាំង​រូប​នេះ ចាប់ផ្តើម​Live ផ្ទាល់​នៅថ្ងៃ​នេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ បានធ្វើតេស្តិ៍សាកល្បង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​ជាច្រើនលើក​មក​ហើយ​​។

តែយ៉ាងណា​នៅថ្ងៃ​ដំបូងនេះ មាន​ភាព​រអាក់រអួល​នៃការ​ផ្សា​យ​ផ្ទាល់​​នេះ​​។ តាម​គមម្រោង​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​នេះ ឯក​ឧត្តម​ សម រង្ស៊ី ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ​ក៏នឹង​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​តាម​រយៈ​ Video Conference ផងដែរ៕

  លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​