បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រិច ធ្វើកំណែទម្រង់ សន្តិសុខសង្គមថ្មី

អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ថា ក្រុមបាតុកររាប់ពាន់នាក់ បាននាំគ្នាប្រមូលផ្តុំគ្នានៅភាគកណ្តាលនៃ ទីក្រុងអាទែន ដើម្បីតវ៉ានឹងការ កែទម្រង់ថ្មីទៅលើសន្តិសុខសង្គម នៅក្នុងប្រទេសក្រិច។

ប្រភពព័ត៌មានខាងលើ បានចុះផ្សាយថា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅទីក្រុងអាទែន មានសហជីពកម្មកររាប់ពាន់នាក់ បាននាំគ្នាកាន់ បដា និងពាក្យស្លោកមួយចំនួន ជាមួយនឹងឃោសនាសព្ទ ស្រែកបន្លឺឡើងយ៉ាងគគ្រឹកគគ្រេង នៅកណ្តាលទីក្រុងអាទែន ដើម្បីប្រឆាំងទៅលើច្បាប់ថ្មី ស្តីអំពីសន្តិសុខសង្គម នៅក្នុងប្រទេសក្រិច ដែលបានដាក់ចេញដោយរដ្ឋាភិបាល។

ក្រុមបាតុករទាំងនោះ បាននាំគ្នាដង្ហែរតាមដងវិថី ពោរពេញទៅដោយទឹកមុខយ៉ាងមាំ ដែលពួកគេចង់សម្តែង អំពីការមិនពេញចិត្ត ចំពោះការដាក់ចេញច្បាប់ថ្មី នៅក្នុងប្រទេសនេះ៕

បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រិច ធ្វើកំណែទម្រង់ សន្តិសុខសង្គមថ្មី

បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រិច ធ្វើកំណែទម្រង់ សន្តិសុខសង្គមថ្មី

បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រិច ធ្វើកំណែទម្រង់ សន្តិសុខសង្គមថ្មី

  • បាតុកររាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាលក្រិច ធ្វើកំណែទម្រង់ សន្តិសុខសង្គមថ្មី已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/17  Category:​អន្តរជាតិ