សហជីព​ថា​ ការបញ្ចុះ​តម្លៃ​ភ្លើង​នឹង​ជួយ​ដល់​ទាំង​កម្មករ​និង​ពលរដ្ឋ​

Doliprane TVC

ភ្នំពេញៈ​ប្រធាន​ក្រុមប្រឹក្សា សហជីព​ជាតិ​កម្ពុជា​លោក សោម អូន​បានបញ្ជាក់​ឱ្យដឹងថា​បន្ទាប់ពី​ការចេញ​​សេចក្តីសម្រេច​ពី​ការបញ្ចុះ​តម្លៃ​ភ្លើង​ដែល​ប្រជាពលរដ្ឋ ប្រើប្រាស់​បណ្តាញអគ្គីសនី​រដ្ឋ ក្នុង​បរិមាណ ពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​ចុះក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ ៦១០ រៀល​បាន ធ្វើឱ្យ​កម្មករ​-​និយោជិត​និង​ពល​​រដ្ឋ​អបអរសាទរ​យ៉ាងខ្លាំង​ពីព្រោះថា​វា​បាន​ផ្តល់នូវ​ការចំណាយ​របស់​ពួកគេ​កាន់តែ​តិច​ថែមទៀត​។​

សហជីព​ថា​ ការបញ្ចុះ​តម្លៃ​ភ្លើង​នឹង​ជួយ​ដល់​ទាំង​កម្មករ​និង​ពលរដ្ឋ​

ថ្លែងប្រាប់​ប្រជាប្រិយ​កាលពី​រសៀល​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៦​លោក​សោម​អូន​បានឱ្យដឹងថា កា​រប​​ញ្ចុះ​តម្លៃ​ភ្លើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ត្រឹមតែ​កម្មករ​-​និយោជិត​ទេ​ដែល​អបអរសាទរ​សូម្បី​​តែ​ប្រជាពលរដ្ឋ​ក៏មាន​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង​ដូចគ្នា​។​ការបញ្ចុះ​តម្លៃ​ភ្លើង​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​នេះ​បាន​ជួយ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ពិសេស​កម្មករ​-​និយោជិត​តែម្តង​។​
លោក​បាន​លើកឡើងថា “​កាលពីមុន​កម្មករ​-​និយោជិត​បាន​ត្រូវ​ម្ចាស់ផ្ទះ​ឈ្នួល​យក​តម្លៃ​ថ្លៃ​ភ្លើង​ក្នុង​មួយ​​គីឡូ​វ៉ាត​ត់​ម៉ោង ២៥០០-៣០០០​រៀល​ហើយ​ពេលនេះ​រាជរដ្ឋាភិបាល​បាន​ភ្ជាប់​ចរន្តអគ្គិសនី​ដល់​បន្ទប់​ផ្ទា​​ល់​ដោយ​ខ្លួនឯង​ដោយ​យក​តម្លៃ​ត្រឹម ៦១០​រៀល​វិញ​នោះ​ឃើញថា​ខុសគ្នា​ច្រើនណាស់​”​។​
គួរ​បញ្ជាក់ថា​ក្រោយពី​បញ្ចប់​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រលប់​ថ្ងៃ​​ទី​១០​មករា​កន្លងមកនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កថា “​ទន្ទឹមនឹង​ការសម្រេច​ជា​ផ្លូវការ ស្តីពី​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នៅថ្ងៃនេះ គឺ​ខ្ញុំ​នឹង​បន្ត​ជួយ​សម្រួល​លើ​ថ្លៃ​អគ្គិសនី​ជូន​បងប្អូន​ប្រជា​​ពលរដ្ឋ ជា​បន្តទៀត​នៅ​ឆ្នាំ​២០១៧ ខាងមុខ​”​។​
សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​”​សូម​ជម្រាបជូន​បងប្អូន ជនរួមជាតិ​អោយ បាន​ជ្រាបថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​បណ្តាញ អគ្គីសនី​រដ្ឋ​ក្នុង​បរិមាណ ពី ៥០គីឡូវ៉ាត់​ចុះក្រោម គឺ​បង់ថ្លៃ​ត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ “​។​
គួ​រំលឹកថា រាជរដ្ឋាភិបាល ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៥ បានសម្រេច​បញ្ចុះតម្លៃ​អគ្គិសនី សម្រាប់​បន្ទប់​​ជួល នៅ​រាជធានី​ភ្នំពេញ ដោយ​ឱ្យ​យក​តម្លៃប្រើប្រាស់​ក្រោម ៥០ គីឡូវ៉ាត់ម៉ោង ក្នុង​មួយខែ​៦១០​រៀល​។​​ការយក​តម្លៃ​នេះ​សម្រាប់តែ​ចំពោះ បន្ទប់​ជួល ពិសេស​កម្មករ​រោងចក្រ និង​សិស្ស​និស្សិត ៕​ដេប៉ូ​

សហជីព​ថា​ ការបញ្ចុះ​តម្លៃ​ភ្លើង​នឹង​ជួយ​ដល់​ទាំង​កម្មករ​និង​ពលរដ្ឋ​