រថយន្ដ​តូច​ចាស់តាំងពីឆ្នាំ៧០ តែ​យកមក​​ប្រណាំង ខ្លាំង​ដូច​រន្ទះ!

រថយន្ដតូចនេះជាប្រភេទ «Fiat 126» ដែលជាយីហោឡានដ៏ល្បី របស់ប្រទេសអ៊ីតាលី ហើយ​ត្រូវបាន​ផលិត​ចេញ​មក​លក់​តាំង​ពីឆ្នាំ​១៩៧២។ តែផ្ទុយមកវិញ នៅក្នុងការ​ប្រណាំង​រថយន្ដ​មួយ កាលពីពេលថ្មីៗនេះ នៅក្នុង​ប្រទេស​​ប៉ូឡូញ គ្មាន​នរណា​គិត​ថា រថយន្ដ​នេះ​មាន​ចំណាស់ ជាង៤០ឆ្នាំ​ទៅហើយនោះទេ។
រថយន្ដមានចំណាស់ មិនតិចជាង៤០ឆ្នាំ តែនៅយកមកបើកប្រណាំង ខ្លាំងអស្ចារ្យ។ តើគេត្រូវសរសើរអ្នកបើកឬ?

អ្នកបើកបរយានយន្ដតូច ដែលជាកាកសំណល់ (ឬរថយន្ដជជុះ) សល់តាំងពីជាង៤០ឆ្នាំមកនេះ ជាជនជាតិ​ប៉ូឡូញ​មួយរូប គឺលោក «Piotr Filapek»។ លោកស្គាល់រថយន្ដតូចនេះ ចង់ច្បាស់ជាងបាតដៃ​របស់​លោក​ទៅ​ទៀត។ សូមទស្សនាវីដេអូខាងលើ... លោកអ្នកពិតជាទ្រាំ មិនកោតសរសើមិនបានឡើយ ... បើ​សូម្បី​រថយន្ដ​ផ្អៀង​ខ្លួន ចង់ក្រឡាប់ហើយក៏ដោយ ក៏នៅតែ«គ្មានបញ្ហា» ហើយលោកបានបន្តបើកបរ រហូតដល់​ការ​ប្រណាំង ត្រូវបានបញ្ចប់។

ជាការពិតហើយ រថយន្ដប្រភេទ «Fiat 126» នេះត្រូវបានយកមកកែឆ្នៃខ្លះៗបន្ថែម ប៉ុន្តែបើមើលពីដំណើរ​ការ​របស់​វា នៅលើផ្លូវប្រណាំង ដែលត្រូវបានរៀបចំឡើង ជាមួយនឹងឧបសគ្គជាច្រើនផងនោះ ប្រហែលជា​គ្មាន​នរណាម្នាក់ ចង់ទិញរថយន្ដផ្សេងទៀត ដែលទើបនឹងផលិតចេញ នៅក្នុងពេលបច្ចុប្បន្ននេះទេ៕