តារា TVB និង ATV ចូលរួម​កម្មវិធី «​ធ្វើដំណើរ​ដើម្បី​មនុស្ស​រាប់លាន​នាក់​»​

Doliprane TVC

សិល្បករ​សិល្បការិនី​ជាង ១០០ រូប របស់​ទូរទស្សន៍ TVB បាន​ចូលរួម​ជា​ចំណែក​មួយ​នៃ​ព្រឹត្តិការណ៍ សប្បុរសធម៌​ប្រចាំឆ្នាំ​មួយ​ដែលមាន​ឈ្មោះថា «​ការបោះ​ជំហាន ដើម្បី​មនុស្ស​រាបលាន​នាក់ (Walk for Millions)» ក្នុង​សប្ដាហ៍​នេះ ។ សិល្បករ​សិល្បការិនី​ទាំងនោះ បាន​អញ្ជើញ​មកពី Metro Radio និង ATV ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ មិន​ដូច​កាលពី​ឆ្នាំមុន​ឡើយ ក៏​ព្រោះ​តែមាន​សិល្បករ​សិល្បការិនី របស់ ATV មានតែ ២០ រូប​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម ។​

​សិល្បករ​សិល្បការិនី ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នោះ រួមមាន លោក Lau Sekming និង​នាង Grace Cheung បាន​ឲ្យ​ដឹងថា នេះ​ជា​ឆ្នាំ​ចុងក្រោយ​ហើយ ដែល​ពួកយើង​ធ្វើជា​តំណាង​ក្នុង ព្រឹត្តិការណ៍​សប្បុរ​ធម៌​របស់ ATV នេះ ។ បើទោះជា​វា​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​សិល្បករ​សិល្បការិនី ទាំងឡាយ​នៅ ATV កាលពី​ឆ្នាំមុន​យ៉ាងណាក្ដី ក៏​លោក Lau Sek-ming បាន​និយាយថា លោក​ពិតជា​ដឹងគុណ និង​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​មនុស្ស​ជាច្រើន ចូលរួម​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​នេះ ។​

លោក Lau Sek-ming បាន​និយាយថា «​នេះ​ជា​ពេលវេលា​ចុងក្រោយ​ហើយ សម្រាប់​ការដើរ ផ្សព្វផ្សាយ​ដើរ​ឥតគិតថ្លៃ​បែបនេះ ប៉ុន្តែ​មាន​អ្នកណា​ដឹង​ទេ​ថា​? ប្រហែលជា​យើង​នឹងមាន​វត្តមាន​ម្ដង ទៀត ក្នុង​សកម្មភាព​ផ្សេងទៀត​ក៏​ថា​បាន​» ។​ ​នាង Grace ក៏បាន​ឲ្យ​ដឹង​ដែរ​ថា «​ពួកយើង​មិនដឹង​ឡើយ​ថា នេះ​ជា​ពេលវេលា​ចុងក្រោយ​របស់​យើង ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​យើង​នឹងធ្វើ​វា​ឲ្យ​បានល្អ​បំផុត ដើម្បី​អ្នក​គ្រប់គ្នា ។

នេះ​ជា​ឱកាស​មួយ​ដ៏​កម្រ ដែល​យើង​បានឃើញ​ក្រុមការងារ​របស់​យើង ហើយ​យើង​ក៏​កម្រ​នឹងមាន​ឱកាស​ធ្វើបែបនេះ​ដែរ​» ។​ ​ជាការ​គោរព​ដល់​កិច្ចសន្យា​ដែល​តម្រូវ​ដោយ ATV នាង Grace បាន​និយាយថា កិច្ចសន្យា​របស់ នាង នឹងត្រូវ​បញ្ចប់​នៅមុន​បុណ្យចូលឆ្នាំ​មកដល់ ។ នាង​មិនដឹង​ឡើយ ថា​នឹង​បន្ត​កិច្ចសន្យា​របស់ នាង ឬ​យ៉ាងណា​នោះទេ ដោយ​នាង​ត្រឹម​បង្ហើប​ថា ពួកគេ​កំពុងស្ថិត​នៅក្នុង​ការ​ពី​ភា​ក្សា ។

នាង​បាន​ទទួលស្គាល់ថា «​ខ្ញុំ​ចង់​បន្ត​ថត​នូវ​ខ្សែភាពយន្ត​ជាច្រើន​បន្តទៀត​» ។ដោយឡែក សិល្បករ TVB លោក Ruco Chan និង​លោក William Chak ដែលជា​អតីត​តារា​សម្ដែង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ ATV បានទទួល​មិត្ត​រួមការ​ងារ​ចាស់​របស់​ពួកគេ យ៉ាង​ពេញចិត្ត ពេញ​ថ្លើម ។ នាពេល​ជួបគ្នា​ជាមួយនឹង​មិត្ត​ចាស់​នោះ លោក Ruco បាន​និយាយ​បែប​កំប្លែង​ថា «​នៅតែ​ដដែល​! មិនសូវមាន​ការវះកាត់​កែ​សម្ផស្ស​ច្រើន​ណាស់ណា៎​សោះ​ន៎​» ៕ ខេមរា​ (ប្រភព​៖ Jayne stars)