​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

ហង្ស​ក្រហម​ Liverpool នឹង​​បើក​ទ្វារ​ផ្ទះ​កីឡដ្ឋាន​ Anfield ស្វាគមន៍​ក្រុម​​គូ​ប្រជែង​​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​បិសាច​ក្រហម​ Manchester United ក្នុង​ការ​ប្រកួត​ Premier League ​សប្ដាហ៍​ទី​២២ នា​វេលា​ម៉ោង​០៩:០៥​យប់​នេះ។

 

​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

 

Liverpool និង​ Man Utd គឺជា​ក្រុម​ដែល​ជោគ​ជ័យ​ជាង​គេ​បំផុត​នៅ​លីក​កំពូល​អង់គ្លេស ហើយ​ក៏​ជា​សត្រូវ​ស្លាប់​រស់​នឹង​គ្នា​រាប់​ទសវត្សរ៍​មក​ហើយ​ដែរ។ ជួប​គ្នា​ជើង​ទី​១ រដូវ​កាល​នេះ​នៅ​ Old Trafford បិសាច​ក្រហម​ បំបាក់​ហង្ស​ក្រហម ៣-១។ ដូច្នេះ​ចាំ​មើល​ថា​យប់​នេះ ហង្ស​អាច​​សងសឹក​​បិសាច​​វិញ​បាន​ ឬ​យ៉ាង​ណា?

 

​ជើង​កីឡាករ៖

 

​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

 

ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​របស់​លោក​ Jurgen Klopp នឹង​អវត្តមាន​កីឡាករ​សំខាន់​ Key Players ទាំង​២​រូប​គឺ Daniel Sturridge និង​ Philippe Coutinho ដោយសារ​របួស​រយៈពេល​យូរ​ ខណៈ​ដែល​​ខ្សែ​ការពារ​ Martin Skrtel ​និង​ Dejan Lovren ក៏​នឹង​ខក​ខាន​ប្រកួត​នេះ​ដូច​គ្នា ដូច្នេះ​១១​នាក់​ដំបូង​របស់​ Liverpool អាច​ជា៖ Mignolet; Clyne, Toure, Sakho, Moreno; Henderson, Milner, Can; Lallana, Ibe, Firmino។

 

 

​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

 

​រីឯ​ក្រុម​ភ្ញៀវ​បិសាច​ក្រហម​ របស់​លោក​ Louis van Gaal វិញ នឹង​អវត្តមាន​ Bastian Schweinsteiger ​ដោយសារ​របួស​ជង្គង់ ខណៈ​ដែល​ Michael Carrick ​ក៏​របួស​ដូច​គ្នា។ រីឯ​ Adnan Januzaj ដែល​ទើប​ត្រឡប់​ពី​ Dortmund នោះ អាច​នឹង​ចូល​លេង​នៅ​ចុង​ម៉ោង ដូច្នេះ​១១​នាក់​ដំបូង​របស់​ Man Utd អាច​ជា៖ De Gea; Darmian, Smalling, Blind, Young; Schweinsteiger, Schneiderlin; Herrera, Mata, Martial; Rooney។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

​កក្រើក​​យប់​នេះ​សង្គ្រាម​ក្រហម​ យក​ហង្ស​​ ឬ​បិសាច?

 

– ជួប​គ្នា​៨​ដង​ចុង​ក្រោយ​ Man Utd ឈ្នះ​៦, Liverpool ឈ្នះ​២ ប៉ុន្តែ​បើ​នៅ​ Anfield ៧​ប្រកួត​ចុង​ក្រោយ​ Liverpool ឈ្នះ​៤, Man Utd ឈ្នះ​២, ស្មើ​គ្នា​១។

– ៤​ប្រកួត​ក្នុង​ដី​របស់​ Liverpool ចុង​ក្រោយ​ ​មិន​ស្គាល់​ពាក្យ​ចាញ់​ទេ ដោយ​ឈ្នះ​២ ស្មើ​២។ រីឯ​ខ្សែ​ប្រយុទ្ធ Christian Benteke ​ធ្លាប់​ស៊ុត​ចូល​ Man Utd ទាំង​៣​ប្រកួត​ចុង​ក្រោយ​របស់​គេ។

– Man Utd ឈ្នះ​តែ​១​ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​លីក​៨​ដង​ចុង​ក្រោយ​ ដោយ​ស្មើ​៤ ចាញ់​៣៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ២-១ Manchester United, ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Mata៖ ឈ្នះ​ Liverpool & Man City ជា​​អនុស្សាវរីយ៍​ល្អ​បំផុត​របស់​ខ្ញុំ​ជាមួយ​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ sportsmole | bbc