វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)

អាមេរិក៖ យោងតាមប្រភពព័ត៌មាន ដេលីម៉ល បានលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានទម្លាយឲ្យដឹងពី វត្ថុចំនួន៤យ៉ាង ដែលគាត់ បានដាក់ជាប់ក្នុងហោប៉ៅ នៅក្នុងកិច្ចសំភាសន៍ប្រចាំឆ្នាំមួយ តាមរយៈគេហទំព័រយូធូប។

វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)

ក្នុងកិច្ចសំភាសន៍នេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបានចោទសួរ សំនួរមួយចំនួន ដោយ កញ្ញា Ingrid Nilsen ឬគេស្គាល់ថា Missglamorazzi  ជាមនុស្សដ៏ល្បីម្នាក់ក្នុងគេហទំព័រយូធូប  ។

លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏បានប្រាប់ថាមានវត្ថុចំនួន ៤ យ៉ាង គាត់បានដាក់តាមហោប៉ៅ ដែលវត្ថុ ទាំងនោះ បានជួយជម្រុញទឹកចិត្តរបស់គាត់ ប្រសិនបើពេលណា គាត់មានអារម្មណ៍នឿយហត់ ឬ ក៏បាក់ទឹកចិត្ត ។

តាមប្រភពដដែលឲ្យដឹងថា វត្ថុដំបូងដែលលោកប្រធាធិបតី លើកយកមកបង្ហាញ ក្នុងកិច្ចសំភាសន៍ នោះ គឺ ចង្វាយគ្រាប់អង្គាំ ដែលលោក អូបាម៉ា ប្រាប់ថាវត្ថុនេះ គឺ​ សង្ឃរាជកាតូលិក  Francis បានជូនលោក ។ ចំណែកឯ វត្ថុមួយទៀត ដែល លោក អូបាម៉ា បានបង្ហាញនោះគឺ រូបចម្លាក់ហនុមាន និង រូបចម្លាក់ ឈើឆ្កាង ដែល វត្ថុទាំង ពីរ មានគេជូនគាត់ ពេលគាត់ធ្វើដំណើរទៅ ប្រទេស អេត្យូពី ។ ចំពោះវត្ថុមួយផ្សេង​ទៀត លោក អូបាម៉ា បានបង្ហាញពី កាក់បៀរសំណាងល្អមួយ។ លោកបានប្រាប់ថា កាក់នេះ បុរសជិះកង់ម្នាក់ បានជូនគាត់ ពេលគាត់ទៅកាន់ រដ្ឋ Lowa ក្នុងឆ្នាំ២០០៧ ដោយបុរសម្នាក់នោះ បាននិយាយប្រាប់គាត់ថា «​នេះជា​កាក់​បៀរសំណាងល្អ អ្នកយកវាចុះ»។

វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)
ចង្វាយគ្រាប់អង្គាំជូនដោយ សង្ឃរាជកាតូលិក Francis

លោក អូបាម៉ា ក៏បានប្រាប់ដែលថា មូលហេតុដែលគាត់គិតថាវា មានប្រយោជន៍ក្នុងការបង្ហាញ ពីព្រោះវត្ថុ ទាំងនោះ គាត់បានយកវាតាមខ្លួនគ្រប់ពេល ។

ប្រធានាធិបតីអាមេរិករូបនេះ បានរៀបរាប់បន្តថា លោកមិនមែនជាមនុស្ស មានអបិយជំនឿ ដែលគិតថាវា មានសារៈប្រយោជន៍ត្រូវដាក់វត្ថុទាំងអស់នោះ តាមខ្លួនគ្រប់ពេលនោះទេ ប៉ុន្តែ វត្ថុទាំងនោះបានរំលឹកលោក អំពីមនុស្ស ផ្សេងៗ​ជាច្រើននាក់ ដែលលោកបានជួបពេលកន្លងទៅ និងបង្ហាញអំពីទំហំនៃការជឿជាក់របស់ ពួកគេមក លើរូបលោក ។

លោក អូបាម៉ា បន្តថា ប្រសិនជា ពេលខ្លះគាត់មានអារម្មណ៍នឿយហត់ ឬ បាក់ទឹកចិត្ត គាត់អាចលូកដៃចូលក្នុងហោប៉ៅ គាត់នឹងមានអារម្មណ៍ពុះពារតទៅមុខទៀត ពីព្រោះវាបានរំលឹកគាត់ថា នរណាម្នាក់បានជូនវត្ថុឯកសិទ្ធិនេះ មកឲ្យគាត់ ​ដើម្បីឲ្យគាត់ធ្វើការលើបញ្ហាទាំងនោះ ដែលមានឥទ្ធិពលដល់ពួកគេ ។ គាត់ត្រូវតែត្រឡប់ទៅបន្តការងារវិញទៀត ៕

 វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)
រូបចម្លាក់ហនុមាន 
វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)
រូបចម្លាក់ ឈើឆ្កាង
វត្ថុចំនួន៤ ដែលអ្នកប្រាកដជាស្មានមិនដល់ ថាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដាក់ជាប់ក្នុងហោប៉ៅ គ្រប់ពេល (មានវីដេអូ)
កាក់បៀសំណាងល្អ

ទស្សនាបទសំភាសន៍នេះ ខាងក្រោម៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត