លោក កឹម សុខា ប្រាប់​ពលរដ្ឋ​ថា​កុំ​ទុក​ចិត្ត​ពេក​លើ គ.ជ.ប

លោក កឹម សុខា ថ្លែង​ប្រាប់​សកម្មជន​អ្នក​គាំទ្រ​គណបក្ស​នៅ​ខេត្ត​កំពង់ចាម ថា​កុំ​ទុក​ចិត្ត​ពេក​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​បែប​នេះ ក្នុង​វេទិកា​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន និង​ចលនា​ស្ត្រី​គណបក្ស ស្ថិត​នៅ​ភូមិ​ត្រកួន ឃុំ​អង្គួញដី ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មករា។

កាល​ពី​ថ្ងៃ​ទី​១៥ មករា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ការ​សោកស្ដាយ និង​ខក​ចិត្ត នៅ​ពេល​ដែល គ.ជ.ប នៅ​តែ​បន្ត​ផ្ដល់​តួនាទី​ជា​អគ្គលេខាធិការ​ដល់ លោក ទេព នីថា ដដែល។

ក្រៅ​ពី​រិះគន់ គ.ជ.ប លោក កឹម សុខា ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​សង្កេត​ការណ៍ និង​ចូលរួម​បោះ​ឆ្នោត ជាពិសេស​ពលរដ្ឋ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក ត្រូវ​ត្រឡប់​មក​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​ឈាន​ដល់​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ។ បន្ថែម​លើ​នេះ លោក​ប្រកាស​ថា​នឹង​លាលែង​ពី​តំណែង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​ប្រឆាំង​នេះ​ចាញ់​ឆ្នោត​នៅ​ខេត្ត​កំពង់ចាម។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។