តេក្វាន់ដូប្ដូរមេថ្មី

ភ្នំពេញ:     ​ភ្នំពេញ​:​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​បានធ្វើ​មហាសន្និបាត​បញ្ចប់​ អាណត្តិ​ចាស់​នា​ព្រឹក​ថ្ងៃទី​១៧​មករា​ដើម្បី​បន្ត​អាណត្តិ​ថ្មី​ពី​ឆ្នាំ​ ២០១៦​ដល់​ឆ្នាំ​២០២០ ។​

​    ​ជាមួយនឹង​ការប្រកាស​រំសាយ​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ចាស់ និង ពិភាក្សា​លើ​របាយការណ៍​ការងារ​ និង របាយការណ៍​ហេ​រញ្ញ​វត្ថុ​នោះ​អង្គ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​ សមាជិក​ប្រតិ​ប​ត្ត​អណ​ត្តិ​ថ្មី​ចំនួន ១១​រូប​ ដែល​ក្នុងនោះ​លោក​ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ លោក​ជ្រិ​ន សុធា និង លោក​ហែម សំណាង​ជា​អនុប្រធាន​សហព័ន្ធ លោក​គង់ ស​ក្ខិ​ដា​បន្ត​តំណែង​ជា​អគ្គលេខាធិការ ដែលមាន​លោក​ជា សា​រ៉ា​ត ជា​អគ្គលេខាធិការរង លោក​ជាតិ ខេមរា​ជា​អគ្គ​ហេរញ្ញិក រួមជាមួយ​សមាជិក​ចំនួន ៥ រូប​ ទៀត​គឺ​លោក​ឃឹម ស​ត្ថា លោក​សំ សុខ​យី កញ្ញា​ច័ន្ទ មិថុនា លោក​ឌឿ​ន សុខ​ជា និង លោក​ផន សុភា ។​

​    ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ដែល​កន្លងមក​គ្រប់គ្រង​ទាំង​តេ​ក្វាន់​ដូ​ ស្ទីល W.T.F(World Taekwondo federation)​របស់​កូ​រេ​ខាងត្បូង និង ស្ទីល I.T.F (International Taekwondo Federation)​របស់​កូ​រេ​ខាងជើង​ នោះ​ត្រូវបាន​បំបែក​ជា ២ ទៅតាម​ការប្រែប្រួល​រប​ស់​ពិភពលោក ។​

​    ​លោក​ហង់ ជួនណា​រ៉ុ​ន​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ស្ទីល W.T.F របស់​កូ​រេ​ខាងត្បូង​ដែលជា​ប្រភេទ​កីឡា​អូឡាំពិក ឯ តេ​ក្វាន់​ដូ​ស្ទីល I.T.F នៅ​មិនទាន់​បានធ្វើ​មហាសន្និបាត​រក​មេដឹកនាំ​ថ្មី​នៅឡើយ​ទេ​នេះ​បើតាម​ការ​ អះ​អាង​ពី​លោក​ប៊ួ​ន ហ៊ីង​សុធី​យ៉ា​ដែលជា​មន្ត្រីជាន់ខ្ពស់​តេ​ក្វាន់​ដូ​ស្ទីល I.T.F ។​

​     ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នួន ភា​ដែលជា​ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​អាណត្តិ​ចាស់​ដែលជា​អ្នកមាន​ ស្នាដៃ​ល្អ​មួយរូប​ក្នុងការ​ដឹកនាំ​នោះ​ត្រូវបានតែងតាំង​ភ្លាមៗ​ជា​ ប្រធានកិត្តិយស​របស់​សហព័ន្ធ ។ ជាមួយគ្នានេះ​ស្ថាប័ន​World Taekwondo Headquaters(KUKKIWON)​បានប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​កិត្តិយស និង បំពាក់​ខ្សែក្រវាត់​ខ្មៅ ៦ ដាន់​ ដល់​លោក​ប្រធាន​ចាស់​ទៀតផង ។​

​    ​មន្ត្រី​ដឹកនាំ​តេ​ក្វាន់​ដូ ៥ រូប​និង​គ្រូបង្វឹក​មួយរូប​បានទទួល​មេដាយ​ការងារ​ពី​រាជរដ្ឋាភិបាល​ដែល​ ក្នុងនោះ​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នួន ភា លោក​ជ្រិ​ន សុធា លោក​គង់ ស​ក្ខិ​ដា លោក​ជាតិ ខេមរា លោក​ឃឹម ស​ត្ថា និង គ្រូបង្វឹក គឺ​លោក Vhoi Yong Sok ។​

​    ​ក្នុង​ថា​នៈ​ជា​ប្រមុខ​ដឹកនាំ​តេ​ក្វាន់​ដូ​អាណត្តិ​ថ្មី​លោក​ហង់ ជួនណា​រ៉ុ​ន​បាន​អះអាង​ពី​ការពង្រីក​ក្លិប​តាម​សាលា​ រៀន​ខេត្ត​-​ក្រុង​ឲ្យ​បាន​ច្រើន​ព្រោះ​ទាល់​តែមាន​បរិមាណ​តើ​ប​រកឃើញ​នូវ​ គុណភាព ។​ក្រៅពីនេះ​លោក​នឹង​បំផុស​ឲ្យ​ កុមារ យុវជន ចូលរួម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ដោយមាន​ការចូលរួម​ពី​បណ្ឌិតសភា​តេ​ក្វាន់​ ដូ​កម្ពុជា និង​មានការ​ជ្រោ​ម​ ជ្រែង​ពី​សាធារណរដ្ឋ​កូ​រេ​ទៀតផង ។​