ពេទ្យគន្ធបុប្ផា ទទួលបានថវិកាជាងម៉ឺនដុល្លារ ពេលកម្ពុជាឈ្នះក្រុមថៃ

មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា នឹង​ទទួល​បាន​ថិវកា​​ជាង​៣​ម៉ឺន​ដុល្លារ ​ពី​ការ​ប្រកួតបាល់​ទាត់​​សប្បុរសធម៌​ SCG Muangthong United ASEAN Tour 2016 ខណៈ​ការ​ប្រកួត​នេះ ​ក្រុម Cambodian All Stars ​បាន​យក​ឈ្នះ​លើ​ក្រុម SCG Muangthong United របស់​ថៃក្នុង​លទ្ធ​ផល ៤​​-៣។

x1

សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ម្សិល​មិញ​នោះ ក្រុម​ SCG Muangthong បាន​ធ្វើការ​នាំ​មុខ ២-០ មុន​តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​របស់ខ្សែ​បម្រើ​ប្រយុទ្ធ​ Chaiyawat Buran នៅ​នាទីទី​២៣ និង​ Kasidech Wattayawong នៅ​នាទីទី​២៦ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Booyen Shane មក​ពី​ក្លិប​ភ្នំពេញ​ក្រោន បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ថៃ​១​គ្រាប់​វិញ នៅ​នាទីទី​៤៥។

សម្រាប់​ការ​ប្រកួត​នៅ​តង់​ទី​២ ​ខ្សែ​បម្រើ Fukasawa Masahiro មក​ពី​ក្លិប​ណាហ្គាវើល បាន​រក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ក្រុម Cambodian All Stars នៅ​នាទីទី​៥៣ មុន​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លិប​បឹង​កេត​អង្គរ ចាន់ វឌ្ឍនាកា បានបន្ថែម​ភាព​សប្បាយ​រីក​រាយ​ឲ្យអ្នក​គាំ​ទ្រ ជាមួយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​យ៉ាង​​ល្អ​​​ចំនួន២​គ្រាប់​ជាប់ៗ​គ្នា​របស់​គេ ​គឺ​នៅនាទីទី​៧៤ និង​នាទីទី​៧៦។ ប៉ុន្តែ​កីឡាករ Sarach Yooyen បានស៊ុត​បញ្ចូល​ទី​១​គ្រាប់​វិញ នៅនាទីទី​៨០ ដើម្បី​ជួយ​ឲ្យ​ក្រុម SCG Mungthong ចាញ់​ក្រុម Cambodian All Stars ៤-៣ ក្នុងការ​ប្រកួត​នេះ។

x2

ជាមួយនឹង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត ត្រូវ​បាន​លោក Aree Chavalitcheewingul ប្រធាន​ទីផ្សា​រ​នៃ​ក្រុម​ហ៊ុន SCG Cement Building Materials ដែល​ជា​អ្នក​គ្រប់​គ្រង​​លើ​ការ​លក់​សំបុត្រ និង​លក់​អាវ​យឺត សម្រាប់​ការ​ប្រកួតនេះ ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្រោយ​ការ​ប្រកួត​​ថា​៖​«ការ​ប្រកួត​ជាប្រវត្តិសាស្ដ្រនេះ​មាន​អ្នក​​ទស្សនាផ្ទាល់​រហូតដល់ ៤៥,៦៣៧នាក់ ហើយ​យើង​ទទួល​​ថវិកាសរុបជាង​៣ម៉ឺន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ក្នុង​តម្លៃ១ដុល្លារ និង២​ដុល្លារ រួម​ទាំង​ការ​លក់​អាវ​យឺត​​ក្នុងតម្លៃ៥ដុល្លារ ហើយ​ថវិកា​ទាំង​នេះ យើង​នឹង​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ទីរ​ពេទ្រ​គន្ធ​បុប្ឋា​ទាំង​អស់​»៕

x3

x4

x5

x6

x7