អគ្គលេខាធិការ UN ថ្កោលទោស ទៅលើភេរវករ​ដែលបាន វាយប្រហារ​មកលើ​រដ្ឋាធានី នៃប្រទេស Burkina Faso​

អ.ស.ប៖ លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅ លើភេរវករដែលបានវាយប្រហារ មកលើរដ្ឋធានីនៃប្រទេស Burkina Faso កាលពីថ្ងៃសុក្រ កន្លងមកនេះ ដែលបណ្តាលឲ្យពលរដ្ឋ ស្លាប់អស់២៣នាក់ និងជាច្រើននាក់រងរបួស ។ នេះបើយោងតាមអ្នកនាំពាក្យ មួយរូបរបស់លោក អគ្គលេខាធិការបញ្ជាក់ថា យ៉ាងដូច្នេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ថា ប្រធានយូអ៊ិន បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ទង្វើដ៏សាហារពីសំណាក់ ក្រុមភេរវករដែល បំផ្លិចបំផ្លាញនៅ កណ្តាលទីក្រុងនៃប្រទេសអាហ្វ្រិក ប៉ែកខាងលិចមួយនេះ ។

តាមការបញ្ជាក់ពីសារព័ត៌មាន ខាងលើបានឲ្យដឹងថា ករណីនៃការវាយប្រហារមួយនេះ ជាទង្វើរបស់ក្រុមភេរវករដែលប្រកាសថា ជាសកម្មភាពវាយប្រហារឡើង ដោយពួកអាល់កៃដា ។

សូមបញ្ជាក់ថា ការវាយប្រហារនេះ បានធ្វើឡើងនៅឯសណ្ឋាគារមួយកន្លែង នៅមិនឆ្ងាយពីទីប្រជុំជន និងព្រលានយន្តហោះអន្តរជាតិ របស់ប្រទេស Burkina Faso ប៉ុន្មាននោះទេ ៕

អគ្គលេខាធិការ UN ថ្កោលទោស ទៅលើភេរវករ​ដែលបាន វាយប្រហារ​មកលើ​រដ្ឋាធានី នៃប្រទេស Burkina Faso​