ស្លាប់៥នាក់ និងរបួសម្នាក់ ដោយសារផ្ទុះហ្គាស នៅភាគពាយព្យ អ៊ីតាលី

មីឡង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ថា យ៉ាងហោចណាស់ មានអ្នកស្លាប់ ចំនួន០៥នាក់ និងរងរបួសម្នាក់ ដោយសារផ្ទុះហ្គាស នៅភាគខាងជើង ប្រទេសអ៊ីតាលី និងបង្កឲ្យរលំអគារ ដោយសារតែទំហំនៃការផ្ទុះខ្លាំងក្លា នៅក្រុង Arnasco ភាគពាយព្យ អ៊ីតាលី ។

ទាក់ទិននឹងករណីផ្ទុះហ្គាសនេះដែរ គេឃើញមានជនជាតិអ៊ីតាលីចំនួន០៤នាក់ បានស្លាប់ និងស្ត្រីជនជាតិម៉ារ៉ុក ចំនួនម្នាក់ ដែលស្លាប់ក្រោយប្រទះឃើញ នៅក្នុងកំទេចកំទី ដោយអ្នកទាំង នោះស្នាក់នៅក្នុងអគារមួយ និងអ្នកផ្សេងទៀត បានចូលទៅលេងនៅទីនោះដែរ ។

តាមការឲ្យដឹងពីប្រភពព័ត៌មាន ខាងលើបានបញ្ជាក់ថា ស្ត្រីជនជាតិអាម៉េរិកាំងខាងត្បូងម្នាក់ រួចផុតពីសេចក្តីស្លាប់ ហើយនាងត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្រ្គោះ ។ ក្រុមអ្នកជួយសង្រ្គោះ និងអាជ្ញារនៅក្នុងតំបន់រងគ្រោះ កំពុងស៊ើបអង្កេតករណីផ្ទុះឆេះហ្គាសនេះផងដែរ ៕

  • ស្លាប់៥នាក់ និងរបួសម្នាក់ ដោយសារផ្ទុះហ្គាស នៅភាគពាយព្យ អ៊ីតាលី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/01/17  Category:​អន្តរជាតិ