Updated៖ ចំនួនអ្នកស្លាប់​នៅក្នុង​ ការវាយប្រហារ​នៅសណ្ឋាគារ ​មួយនៅ​ Burkina Faso កើនឡើង​ដល់ ២៨នាក់​ហើយ​

ប៊ីប៊ីស៊ី៖ ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហារមួយ នៅឯសណ្ឋាគារ នៅក្នុងប្រទេស Burkina Faso បានកើនឡើង២៨នាក់ហើយ និងមានអ្នករងរបួសប្រមាណ ៥៦នាក់ ។ នេះបើយោងតាមការផ្សព្វផ្សាយ ព័ត៌មានដោយទូរទស្សន៍ប៊ីប៊ីស៊ី បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។

គេបានដឹងថា គិតមកដល់ពេលនេះមាន រយៈពេល៧២ហើយ ដែលតួលេខនៃអ្នករងគ្រោះ ដោយសារភេរវករបង្កដោយ ពួកអាល់កៃដា បានបន្តកើនឡើងចំនួនអ្នកស្លាប់ ។

បើតាមការថ្លែងឲ្យដឹងរបស់ លោក Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេស Burkina Faso បានឲ្យដឹងថា អ្នកស្លាប់ក៏មានជនបទេសមួយចំនួន ដែលក្នុងចំណោមជន រងគ្រោះទាំងអស់ ហើយក្នុងនោះជនជាតិកាណាដា មានចំនួន៦នាក់ដែរ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍នៃការវាយប្រហារ មួយនេះ ៕

Updated៖ ចំនួនអ្នកស្លាប់​នៅក្នុង​ ការវាយប្រហារ​នៅសណ្ឋាគារ ​មួយនៅ​ Burkina Faso កើនឡើង​ដល់ ២៨នាក់​ហើយ​