«Ip Man 3» បំបែក​កំណត់ត្រា រកចំណូលបាន​ច្រើនជាងគេ​នៅ​ហុងកុង​

Doliprane TVC

​កំពូល​ភាពយន្ត​វាយប្រហា​របស់​ហុងកុង «Ip Man 3» ត្រូវបាន​គេ​រាប់បញ្ចូល​ជា​ភាពយន្ត​ដែល​រកប្រាក់​ចំ​ណូន​បាន​ច្រើនជាងគេ​នៅក្នុង​ទីក្រុង ហុងកុង ដោយ​ក្នុងនោះ​សម្រាប់​ការដាក់​បញ្ចាំង​នៅក្នុង​ទីក្រុង​ហុងកុង​តែម្នាក់ឯង​គឺ​រកចំណូលបាន​ប្រហែល​ជាង ៥ លាន​ដុល្លារ ហើយ​ចំពោះ​ប្រាក់ចំណូល​នេះដែរ​គឺ​គិត​ត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​នា​ចុង​សប្ដាហ៍​មុននេះ​តែប៉ុណ្ណោះ ។

«Ip Man 3» បំបែក​កំណត់ត្រា រកចំណូលបាន​ច្រើនជាងគេ​នៅ​ហុងកុង​

សម្រាប់​រឿង​ថ្មី​ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារា​ក្បាច់គុន Donnie Yen ឬ កុំ​កុំ នេះ​ផងដែរ​ត្រូវបាន​ដាក់​ប​ញ្ជាំ​ង​ជា​ភាសា​ចិន​នៅក្នុង​ប្រទេសមួយ​ចំនួន​ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី និង ឥណ្ឌូណេស៊ី នៅ​ក្នុងឱកាស​ថ្ងៃបុណ្យ​គ្រី​ស្ត​ស្មាស​កន្លងទៅនេះ ហើយ​ក្នុងឱកាស​នោះ​ទៀតសោត កំពូល​ភាពយន្ត​ហុងកុង​មួយ​នេះ​ត្រូវបាន​ទទួលជោគជ័យ ដោយ​ស៊ីដាច់​រឿង Star War : The Force Awakens នៅក្នុង Box Office សម្រាប់​ចុង​សប្តាហ៍​នោះ​ទៀតផង ។

«Ip Man 3» បំបែក​កំណត់ត្រា រកចំណូលបាន​ច្រើនជាងគេ​នៅ​ហុងកុង​

បើ​យោងតាម​ផលិតករ​ផលិត​រឿង Ip Man 3 លោក Raymond Wong បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា «​រឿង Ip Man 3 នេះ​បាន​បំបែក​កំណត់ត្រា​នៅក្នុង Box Office របស់​ប្រទេស​ម៉ាឡេស៊ី សម្រាប់​រឿង​ដែល​និយាយ​ជា​ភាសា​ចិន​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ » ។ ​គួរបញ្ជាក់​ដែ​ថា សម្រាប់​ភាពយន្ត​វាយតប់ Ip Man 3 នេះ​នឹង​ចាក់​ប​ញ្ជាំ​ង​ក្នុង​រោងភាពយន្ត​នានា​ទូទាំង​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៦ នេះ​តទៅ ហើយ​សម្រាប់​ការដាក់​ប​ញ្ជាំ​ង​ទូទាំងប្រទេស​ចិន​ចាប់ពី​ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៦ នេះ​តទៅ ។ ចំពោះ​កំពូល​រឿង​ថ្មី​នេះដែរ​គេ​រំពឹងទុក​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​ជាក់​ជាមិនខាន ៕ (​ប្រភព ចាយ​នី​ស្តា​) កុសល​

«Ip Man 3» បំបែក​កំណត់ត្រា រកចំណូលបាន​ច្រើនជាងគេ​នៅ​ហុងកុង​