សេវាកម្មមេធាវី កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ និង​រួមចំណែក​លើកកម្ពស់​ វិស័យយុត្តិធម៌​នៅកម្ពុជា​

ភ្នំពេញ៖ មុខរបរ ឬ ការប្រកបវិជ្ជាជីវៈ ជាមេធាវីត្រូវបាន គេមើលឃើញថា មានការីកលូតលាស់យ៉ាងខ្លាំង នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំងចុងក្រោយនេះ ហើយក៏កំពុងតែ អភិវឌ្ឍន៍ខ្លួនយ៉ាងប្រសើរ ក្នុងការចូលរួមចំណែក លើកកម្ពស់វិស័យ យុត្តិធម៌នភកម្ពុជា ដោយគោរពទៅតាម វិធាននៃច្បាប់ និងការធ្វើកំណែទម្រង់ ស៊ីជំរៅរបស់ រាជរដ្ឋាភិបាល ។

ដោយមានការចំបាច់ ក្នុងការចូលរួមសម្បាច់គ្នា ក្នុងគោលដៅលើកកម្ពស់នៃតម្លៃវិជ្ជាជីវៈមេធាវី និងបំរើផលប្រយោជន៍ឲ្យវិស័យយុត្តិធម៌នៅកម្ពុជា ក៏ដូចជាផ្តល់សេវាកម្មល្អត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈដល់អតិថិជននោះ ក្រុមមេធាវីជាច្រើនបាននាំគ្នាស្នើសុំទៅគណៈមេធាវីកម្ពុជា ដើម្បីបង្កើតជាក្រុម សម្រាប់បំរើសេវាកម្មច្បាប់ជូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ខែមករា ឆ្នាំ២០១៦ ក្រុមមេធាវី កោះកេរ ដែលមានលោក ឡាច សំរោង ប្រធានបានរួមគ្នាបង្កើតជាក្រុមមេធាវីមួយក្រុម សម្រាប់បំរើសេវាកម្មច្បាប់ជូនប្រជាពលរដ្ឋ ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធការិយាល័យរបស់ខ្លួនលោកមេធាវី ឡាច សំរោង បានលើកឡើងថា “ដោយទទួលបានការអនុញ្ញាតច្បាប់ពីគណៈមេធាវីកម្ពុជា លោកនិងសហភាតា២រូបទៀត បានសម្រេចបង្កើតក្រុមមេធាវី កោះកេរ នេះឡើង ដើម្បីចូលរួមបំរើក្នុងវិស័យយុត្តិធម៌នៅកម្ពុជា ដោយគោរពតាមវិជ្ជាជីវៈ សីលធម៌ លើកតម្កើង និងចូលរួមចំណែកថែរក្សា អភិវឌ្ឍន៍ វិស័យយុត្តិធម៌ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា”។

អញ្ជើញចូលរួមក្នុងពិធីនោះ លោក  ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានថ្លែងថា “ ការបង្កើតក្រុមមេធាវី កោះកេរ នេះ គឺដើម្បីផ្តល់សេវាកម្មច្បាប់ជូនដល់ប្រជាពលរដ្ឋ ដោយគោរពតាមវិធាននៃច្បាប់ ពោលគឺមានវិជ្ជាជីវៈត្រឹមត្រូវ ចូលរួមបំរើវិស័យយុត្តធម៌ ធ្វើកិច្ចការដោយឯករាជ្យ សេរីភាព ទៅតាមបច្ចេកទេសទាំងឡាយដោយគោរពច្បាប់ មិនត្រូធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយនិងច្បាប់នោះទេ”។

លោក ប៊ុន ហុន បញ្ចាក់ថា ពាក្សឯករាជ្យ សំដៅតែលើបច្ចេកទេសក្នុងការងាររបស់មេធាវី មិនមែនមានន័យថា មេធាវីមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នណាមួយនោះទេ គឺមានស្ថាប័ន គណៈមេធាវី ដែលជាស្ថាប័នតែមួយគត់មានអំណាចគ្រប់គ្រងវិជ្ជាជីវៈ ធានាការពារ ដើម្បីឲ្យវិជ្ជាជីវៈនេះដំណើរការទៅបាន “ ។ ចំណែកសេរីភាពវិញ ក៏ត្រូវបានលោកបញ្ជាក់ផងដែរថា ពាក្សថាសេរីភាព ”ជាការផ្តល់សេវាកម្មច្បាប់ជូនប្រជាពលរដ្ឋ សេរីភាពក្នុងការទទួលឬផ្តល់សេវាកម្ម សេរីភាពក្នុងការជ្រើសតាំងទីកន្លែងធ្វើការងារ សេរីភាពក្នុងការរៀបចំបែបបទធ្វើការងារ និងសេរីភាពក្នុងការកំណត់កំរៃសេវាដែលផ្តល់សេវាកម្មជូនអតិថិជន។ ប៉ុន្តែ សេរីភាព និងឯករាជ្យភាព នេះគឺស្ថិតនៅក្រោមវិធានច្បាប់ ហើយមេធាវី ត្រូវចងចាំថា “ការប្រកបវិជ្ចាជិវៈរបស់ខ្លួន ត្រូវគោរពនូវពាក្សសម្បថរបស់ គឺគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់និងបទបញ្ញាតិទាំងឡាយរបស់កម្ពុជា គោរពវិធានវិជ្ជាជីវៈ និងគោរពមនសិការត្រូវផ្តល់សេវាកម្មដោយសមធម៌ ស្មោះត្រង់ និងមានវិជ្ជាជីវៈ”។

សូមបញ្ជាក់ថា មកដល់ពេលនេះនៅកម្ពុជាមានការិយាល័យមេធាវីចំនួន៤០៦ការិយាល័យ រាប់ទាំងការិយាល័យក្រុមមេធាវី កោះកេរ ។ ក្រុមមេធាវី កោះកេរ មានលោកមេធាវី ឡាចសំរោង ជាប្រធាន លោកមេធាវី អ៊ឹម វិបុល និងលោកមេធាវី ហៀងមករា ជាសហភាតា។ ការិយាល័យ ក្រុមមេធាវី កោះកេរ មានទីតាំងនៅគេហដ្ឋានដីឡូត៍លេខ ១៥៤ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សេវាកម្មមេធាវី កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ និង​រួមចំណែក​លើកកម្ពស់​ វិស័យយុត្តិធម៌​នៅកម្ពុជា​

សេវាកម្មមេធាវី កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ និង​រួមចំណែក​លើកកម្ពស់​ វិស័យយុត្តិធម៌​នៅកម្ពុជា​

សេវាកម្មមេធាវី កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ និង​រួមចំណែក​លើកកម្ពស់​ វិស័យយុត្តិធម៌​នៅកម្ពុជា​

សេវាកម្មមេធាវី កំពុង​រីកដុះដាល​យ៉ាងខ្លាំង​ និង​រួមចំណែក​លើកកម្ពស់​ វិស័យយុត្តិធម៌​នៅកម្ពុជា​