ក្រុមហ៊ុន PHPS នាំចូលផលិតផល MERCI ផ្ដាច់មុខ ក្រោយចុះកិច្ចព្រមព្រៀងជាមួយថៃ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ ក្រុមហ៊ុន PHPS Global Center បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MERCI Skin Care របស់ថៃ ដើម្បីទទួលសិទ្ធិនាំចូលផ្ដាច់មុខ នូវរាល់ផលិតការពារ និងថែរក្សាសម្ផស្ស MERCI មកចរាចរលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីចុះ MOU នោះ បានធ្វើឡើងក្រោមវត្តមានលោកស្រី យាន ពេជ្រចិន្ដា នាយិការក្រុមហ៊ុន PHPS Global Center និងលោក Yoshi Nimit តំណាងក្រុមហ៊ុន MERCI Skin Care ដោយលោកក៏ជាតារាចម្រៀង និងតារាសម្ដែងថៃផងដែរ ។

លោកស្រី យាន ពេជ្រចិន្ដា បានមានប្រសាសន៍ថា MERCI គឺជាផលិតផលដ៏ល្បីរបស់ប្រទេសថៃសុទ្ធ ១០០% ហើយកន្លមកក្រុមហ៊ុនលោកស្រី ធ្លាប់បាននាំមកចរាចរលក់លើទីផ្សារកម្ពុជា តែមិនទាន់ចុះហត្ថលេខា នាំចូលផ្ដាច់មុខនោះទេ ព្រោះលោកស្រីចង់សាកល្បងលក់ ដើម្បីវាស់ស្ទង់ពីតម្រូវការបស់ អតិថិជននៅលើទីផ្សារកម្ពុជាសិន ។

លោកស្រីបន្ថែមថា ក្នុងរយៈពេល ៤ខែប៉ុណ្ណោះ មានអតិថិជនយ៉ាងច្រើន បានចាប់អារម្មណ៍ និងគាំទ្រទិញយកទៅប្រើប្រាស់ ហើយថែមទាំងសរសើតពីគុណភាពដ៏ល្អនៃផលិតផលនេះទៀតផង ។ អាស្រ័យហេតុនេះហើយទើបក្រុមហ៊ុន PHPS សម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MERCI Skin Care ដើម្បីនាំចូលផ្ដាច់មុខតែម្ដង ។

នាយិការរូបនេះ បានបញ្ជាក់ថា MERCI មានផលិតផលការពារ និងជួយថែរក្សាសម្ផស្សជាច្រើនប្រភេទ ដែលអាចប្រើបានទាំងបុរស និងនារី ។ បច្ចុប្បន្នផលិតផលនេះ កំពុងទទួលបានការគាំទ្រខ្លាំងនៅចិន មីយ៉ាន់ម៉ា វៀតណាម និងឡាវ ជាពិសេសសូម្បីតារាល្បីៗ និងប្រជាជនថៃ ក៏ប្រើប្រាស់ MERCI ដែរ ។

ជាមួយគ្នានោះលោក  Yoshi Nimit បានលើកឡើងដែរថា ដោយមានការគាំទ្រច្រើននៅកម្ពុជាបែបនេះ ក្រុមហ៊ុនរបស់លោក បានប្ដេជ្ញាបង្កើនការផលិតនូវផលិតផលថ្មីៗ ដែលមានគុណភាពខ្ពស់ឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារកម្ពុជា ក៏ដូចជារួមចំណែកជួយការពារ និងថែរក្សាសម្ផស្សប្រជាពលរដ្ឋខ្មែរ ពិសេសមិត្តៗយុវវ័យ ដែលចង់បានសម្រស់ស្រស់ស្អាតតែម្ដង ៕