ក្រុមហ៊ុន PHPS នាំចូល ផលិតផល MERCI ផ្ដាច់មុខ ក្រោយ ចុះកិច្ច ព្រមព្រៀង ជាមួយថៃ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករានេះ ក្រុមហ៊ុន PHPS Global Center បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន MERCI Skin Care របស់ថៃ ដើម្បីទទួលសិទ្ធិ នាំចូលផ្ដាច់មុខ នូវរាល់ផលិត ការពារ និងថែរក្សា សម្ផស្ស MERCI មកចរាចរលក់ នៅលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីចុះ MOU នោះ បានធ្វើឡើងក្រោម វត្តមានលោកស្រី យាន ពេជ្រចិន្ដា នាយិការក្រុមហ៊ុន PHPS Global Center និងលោក Yoshi Nimit តំណាងក្រុមហ៊ុន MERCI Skin Care ដោយលោក ក៏ជាតារាចម្រៀង និងតារាសម្ដែង ថៃផងដែរ ។

លោកស្រី យាន ពេជ្រចិន្ដា បានមានប្រសាសន៍ថា MERCI គឺជាផលិតផលដ៏ល្បី របស់ប្រទេសថៃសុទ្ធ ១០០% ហើយកន្លងមក ក្រុមហ៊ុនលោកស្រី ធ្លាប់បាននាំមក ចរាចរលក់លើ ទីផ្សារកម្ពុជា តែមិនទាន់ចុះហត្ថលេខា នាំចូលផ្ដាច់មុខនោះទេ ព្រោះលោកស្រី ចង់សាកល្បងលក់ ដើម្បីវាស់ស្ទង់ពីតម្រូវការ បស់អតិថិជននៅ លើទីផ្សារកម្ពុជាសិន ។

លោកស្រីបន្ថែមថា ក្នុងរយៈពេល ៤ខែប៉ុណ្ណោះ មានអតិថិជនយ៉ាងច្រើន បានចាប់អារម្មណ៍ និងគាំទ្រទិញយកទៅប្រើប្រាស់ ហើយថែមទាំងសរសើតគ្នា ពីគុណភាពដ៏ល្អនៃ ផលិតផលនេះទៀតផង ។ អាស្រ័យហេតុនេះ ហើយទើបក្រុមហ៊ុន PHPS សម្រេចចិត្តចុះកិច្ច ព្រមព្រៀងជាមួយក្រុមហ៊ុន MERCI Skin Care ដើម្បីនាំចូលផ្ដាច់មុខតែម្ដង ។

នាយិការរូបនេះ បានបញ្ជាក់ថា MERCI មានផលិតផលការពារ និងជួយថែរក្សាសម្ផស្ស ជាច្រើនប្រភេទ ដែលអាចប្រើបានទាំងបុរស និងនារី ។ បច្ចុប្បន្នផលិតផលនេះ កំពុងទទួលបានការគាំទ្រ ខ្លាំងនៅចិន មីយ៉ាន់ម៉ា វៀតណាម និងឡាវ ជាពិសេសសូម្បីតារាល្បីៗ និងប្រជាជនថៃ ក៏ប្រើប្រាស់ MERCI ដែរ ។

ជាមួយគ្នានោះលោក  Yoshi Nimit បានលើកឡើងដែរថា ដោយមានការគាំទ្រច្រើន នៅកម្ពុជាបែបនេះ ក្រុមហ៊ុនរបស់លោក បានប្ដេជ្ញាបង្កើនការផលិត នូវផលិតផលថ្មីៗ ដែលមានគុណភាពខ្ពស់ ឲ្យបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់ លើទីផ្សារកម្ពុជា ក៏ដូចជារួមចំណែកជួយការពារ និងថែរក្សាសម្ផស្សប្រជាពលរដ្ឋខ្មែរ ពិសេសមិត្តៗយុវវ័យ ដែលចង់បានសម្រស់ ស្រស់ស្អាតតែម្ដង ៕