ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​សាលា​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ផែនការ​ដោះស្រាយ​ប​ញ្ហាទឹក​ជន់​លិច​ដែល​តែងតែ​​កើត​​មាន​ជា​រៀង​រាល់​រដូវវស្សា​នៅ​ចំណុចភ្លើង​ស្តុ​ប​ផ្សារ​ដេប៉ូ ​នោះ ​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែមករា​ ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​​​ដាក់​បណ្តាញ​លូ​ទំហំ​១.៥​ម៉ែត្រ ប្រវែង១០០៥​ម៉ែត្រ​ នៅ​សាច់​ផ្លូវ​លេខ​៣៣៦ ចាប់ពី​មហាវិថី​ព្រះ​នេ​រុ​ហ៍​​រហូត​ដល់​ប្រឡាយ​បឹង​សាឡា​ង ​៕​