ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ ៖​ លោក​ លូ ​គឹ​ម​ឈ​ន់ ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​ព្រៃ​នប់ ​និង​លោកស្រី​ជា​ភរិយា ​បាន​អញ្ជើញ​ចុះ​សំណេះសំណាល​​និង​សួរសុខទុក្ខ ​​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ទៅ​​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់​បាយ​កញ្ចប់​តាម​រថយន្តតាក់ស៊ី ​នៅ​ចំណុច​ចំណត​​រថយន្ត​​វាល​រេញ កាលពី​ថ្ងៃ​ទី​១៦  មក​រា ​២០១៦​ស្ថិតនៅ​ស្នាក់​ការ​គណប​ក្យ​ប្រជាជន​កម្ពុជា ​ស្រុក​ព្រៃ​នប់​ ក្នុងភូមិ​វាល​មាស ​ឃុំ​វាល​រេញ ​ស្រុក​ព្រៃ​នប់ ។

​លោក​ ទិ​ត ​វុ​ទ្ធី​ អភិបាលស្រុក​ព្រៃ​នប់ ​បាន​​មាន​មតិ​​ស្វាគមន៍ ​និង​​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រតិភូ​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា ​និង​​ប្រាក់​​ជួយ​ដល់​ពលរដ្ឋ​ក្រី​ក្រមួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​​  ។ 

​​ក្នុងឱ​កាស​នោះ​ដែរ លោក ​លូ ​គឹ​ម​ឈ​ន់ ​បាន​មាន​ប្រសាសន៍​​សំណេះសំណាល ​និង​​បាន​សម្តែងនូវ​​ការ​អាណិតអាសូរ​ដល់​បងប្អូន​ដែល​ជា​អាជីវករ​លក់​បាយ​កញ្ចប់​ទាំងអស់​ដែល​បាន​ខិតខំ​តស៊ូ​ទូល​បា​យក​ញ្ចា​ប់រត់​តាម​រថយន្ត​លក់​ ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ ​​ក្រោម​ទឹក​​ភ្លៀងរលឹម ​ដើម្បី​រក​កម្រៃចិញ្ចឹមជីវភាព​គ្រួសារ ​។​

លោក​បាន​បន្ត​​ថា ​ដើម្បី​បញ្ចា​ក់​ពី​ទឹកចិត្ត​អាណិត​​ស្រឡាញ់​រាប់អាន​នោះ ​លោក​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ជូន​ដល់​​បង​ប្អូន​អាជីវករ​លក់​បាយ​ទាំងអស់​សរុប​ចំនួន​៥០​នាក់ ​​ដោយ​ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ ក្រមា​​១ ​ភួយ​​១ ​មួក​​១ ​និង​ប្រាក់​៣​ម៉ឺន​រៀល​ផង​ដែរ ៕