អ៊ីរ៉ង់ ដោះលែង​អ្នកកាសែត​អាម៉េរិក ឲ្យមាន​សេរីភាពវិញ ក្រោយពី​មហាអំណាច ដកសច្ចាប័ន​លើកម្មវិធី​ នុយក្លេអ៊ែរអ៊ីរ៉ង់

ប៊ីប៊ីស៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មាន នាពេលថ្មីៗថា មហាអំណាច បានយល់ព្រមដកសច្ចាប័ន ទៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់វិញក៏បាន សម្រេចដោះលែងអ្នក ការសែតសហរដ្ឋអាម៉េរិក ឲ្យមានសេរីភាពឡើងវិញដែរ ។

គួររំលឹកថា អ្នកកាសែតដ៏ល្បីល្បាញមកពី Washington Post លោក Jason Rezaian និងអ្នកទោសសញ្ញាតិអាម៉េរិកាំង-អ៊ីរ៉ង់ បានត្រូវរដ្ឋាភិបាលអ៊ីរ៉ង់ ដោះលែងឲ្យមាន សេរីភាពវិញហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រោយពីរដ្ឋាភិបាលមួយនេះ ទទួលបានការយល់ព្រម ដកចេញនូវសច្ចាប័ន លើកម្មវិធីនុយក្លេអ៊ែ របស់ខ្លួនពីប្រទេសមហាអំណាច ពិភពលោក ។

គេបានដឹងថា អ៊ីរ៉ង់ បានឃាត់ខ្លួន និងបញ្ជូនលោក Rezaian ទៅកាន់ពន្ធនាគារ កាលពីខែវិច្ឆិកា កន្លងមកនេះ ដោយចោទថា ជាអ្នកស៊ុើបការណ៍ពិសេស ។សហរដ្ឋអាម៉េរិក ឲ្យដឹងថា ការផ្តល់សច្ចាប័ន ដោយសារតែអ៊ីរ៉ង់ មិនបានប្រើអំពើហឹង្សា ៕

អ៊ីរ៉ង់ ដោះលែង​អ្នកកាសែត​អាម៉េរិក ឲ្យមាន​សេរីភាពវិញ ក្រោយពី​មហាអំណាច ដកសច្ចាប័ន​លើកម្មវិធី​ នុយក្លេអ៊ែរអ៊ីរ៉ង់