តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Titanic» គ្រាន់តែ​ជួបគ្នា​ភ្លាម ឱប​គ្នា​មិន​ប្រណី​ដៃ​ឡើយ​

Doliprane TVC

បន្ទាប់ពី​តួឯក​ប្រុស​ស្រី​នៅក្នុង​រឿង​ដ៏​ល្បីល្បាញ «Titanic» បាន​បែក​គ្នា​អស់​រយៈពេល​ជិត ២០ ឆ្នាំ​រួចមក កាល​កាលពីពេល​ថ្មីៗ​នេះ​តួ​រឯក​ប្រុស ជែក និង តួរ​ឯក​ស្រី រ៉ូ​ស បាន​ជួបគ្នា​សាជាថ្មី​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​សម្រាប់​តារា​ឆ្នើម Golden Globe Awards 2016 ដែល​រៀបចំឡើង​នៅ​សណ្ឋាគា Beverly Hilton ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក ។ យោងតាម​ព័ត៌មាន​ដែល​បានមកពី​គេហទំព័រ Daily Mail បាន​ឲ្យ​ដឹងថា តារា​សម្តែង​ប្រុស​ដ៏​ល្បី​សញ្ជាតិ​អាមេរិក​វ័យ ៤១ ឆ្នាំ លោក Leonardo DiCaprio និង​តារា​សម្តែង​ស្រី​វ័យ ៤០ ឆ្នាំ សញ្ជាតិ​អង់គ្លេស នាង Kate Winslet បាន​ជួបគ្នា​ម្តងទៀត​បន្ទាប់ពី​បាន​សម្តែង​រួមគ្នា​នៅក្នុង​រឿង Titanic ដែល​បាន​ថត​នៅក្នុង​ឆ្នាំ ១៩៩៧ ហើយ​ក្រោយមកទៀត​ពួកគេ​ទាំងពីរ​នាក់​មិនដែល បាន​សម្តែង​រួមគ្នា​ឡើយ បើ​គិត​ទៅ​តាំងពី​ពេលនោះ​មក​គឺមាន​រយៈពេល ១៩ ឆ្នាំ​មកហើយ ។

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Titanic» គ្រាន់តែ​ជួបគ្នា​ភ្លាម ឱប​គ្នា​មិន​ប្រណី​ដៃ​ឡើយ​

នៅក្នុង​កម្មវិធី​ប្រគល់​ពាន Golden Globe Awards 2016 កាលពី​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៦ កន្លងទៅ​ថ្មីៗ​នេះដែរ​លោក Leonardo DiCaprio ដែល​ទស្សនិកជន​ធ្លាប់តែ​ស្គាល់​ថា ជែក និង តារា​សម្ដែង​ស្រី Kate Winslet ដែលជា​តួអង្គ រ៉ូ​ស បាន​ឱប​គ្នា​យ៉ាង​ស្និទ្ធស្នាល​បំផុត ដូចគ្នា​ទៅនឹង​កាលដែល​ពួ​កា​គេ​ទាំងពីរ​នាក់​សាង​ស្នេហ៍​នៅលើ​កប៉ាល់ Titanic យ៉ាង​ដូច្នេះ​ដែរ ហើយ​ចំពោះ​កាយវិការ​រវាង​លោក Leonardo DiCaprio និង តារា​ស្រី Kate Winslet នេះ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​នៅក្នុង​ឱកាស​នោះ​កើតមាន​សេចក្តីរំភើប​យ៉ាងខ្លាំង​ហើយក៏​មានមតិ​មួយចំនួន​នៅក្នុង​កម្មវិធី​បណ្តាញ​សង្គម​បាន​សាទរ​នៃ​ការជួបគ្នា​ជាថ្មី​រវាង​តារា​ល្បី​ទាំងពីរ​នាក់​នេះ​ថា «​រីករាយ​ណាស់ ជែក និង រ៉ូ​ស ដែល​ពួកគេ​បាន​ជួបគ្នា​ម្ដងទៀត​»​ ។

តួឯក​ប្រុស​ស្រី​ក្នុង​រឿង «Titanic» គ្រាន់តែ​ជួបគ្នា​ភ្លាម ឱប​គ្នា​មិន​ប្រណី​ដៃ​ឡើយ​

គួរ​បញ្ជាក់ដែរថា នៅក្នុង​រាត្រី​ប្រគល់​ពានរង្វាន់ Golden Globe Awards 2016 នោះដែរ​លោក Leonardo DiCaprio ក៏បាន​ឈ្នះ​ពាន​តារា​សម្តែង និង ផលិតករ​ឆ្នើម​ផងដែរ ៕
(​ប្រភព ឌាល​លី​មែ​ល​) កុសល​