ស្នងការខេត្តកំពត ផ្តល់ថវិកា ៤០ម៉ឺនរៀល ដល់ម្តាយក្មេង ដែលលង់ទឹកស្លាប់ នៅថ្ងៃទី១៥ មករា

កំពត៖ លោកឧត្តមសេនីយ៍ត្រី ស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ តាមរយៈអ្នកតំណាង របស់លោក ដឹកនាំពីលោក ឡុង គីម បាននាំថវិកាចំនួន ៤០ម៉ឺនរៀល ផ្តល់ជូនគ្រួសាររងគ្រោះ ដែលកូនប្រុស អាយុ ៥ឆ្នាំ បានលង់ទឹកព្រែក បណ្តាលឲ្យស្លាប់ កាលពី ២ថ្ងៃកន្លងមកនេះ។

លោកឡុង គីម បានពាំនាំការសួរសុខទុក្ខ ពីសំណាក់លោកស្នងការ ដល់គ្រួសារសព រងគ្រោះ និងក្នុងនាមរូបលោក ជាស្នងការ និងតំណាង ឲ្យកងកម្លាំងនគរបាល ទូទាំងខេត្តកំពត ធ្វើការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពរងគ្រោះ យ៉ាងជ្រាលជ្រៅផងដែរ។

គួរបញ្ជាក់ថា កុមារងគ្រោះម្នាក់ បានលង់ទឹកព្រែកកំពង់បាយកំពត បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០១៦ ចំណុចព្រែកកំពង់បាយកំពត ទល់មុខសាខាគយ និងរដ្ឋករខេត្តកំពតចាស់ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។ កុមារារងគ្រោះ ឈ្មោះដារ៉ូ វីរៈ អាយុ៥ មានម្តាយឈ្មោះ សម្បត្តិ ស្រី ហៅរ័ត្ន អាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត៕