ក្បូនរថយន្ត ការ៉ាវ៉ាន់តួឬក្បួនរថយន្ត មិត្តភាពអាស៊ាន បានធ្វើដំណើរមកដល់ កម្ពុជានិងឆ្ពោះទៅ បាងកកវិញ

ភ្នំពេញ៖ ក្បួនរថយន្ត ចំនួន ២០គ្រឿង ដែលមានសញ្ជាតិផ្សេងៗគ្នា និងមានអ្នកចូលរួម ចំនួន៦៦នាក់ បានធ្វើដំណើរឆ្លងកាត់ ៤ប្រទេស គឺផ្តើមចេញពីទីក្រុង បាងកកប្រទេសថៃ ឆ្ពោះទៅប្រទេសឡាវ វៀតណាម និង បានមកដល់រាជធានីភ្នំពេញ កាលពីល្ងាច ថៃ្ងទី ១៤ ខែ មករា ឆ្នាំ២០១៦ កន្លងទៅនេះ ពួកគេបានបន្តដំណើរ ទៅកាន់ខេត្តសៀមរាប និងបន្តឆ្ពោះទៅកាន់ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដើម្បីត្រលប់ ទៅកាន់ប្រទេសថៃវិញ។

ក្បួនរថយន្តដែលប្រសិទ្ធិនាមថា ការ៉ាវ៉ាន់តួឬហៅថាក្បួនរថយន្ត មិត្តភាពអាស៊ាន ដែលនិងធ្វើដំណើរឆ្លងកាត់ ប្រទេសក្នុងតំបន់អាស៊ាន ចំនួន៤ប្រទេសនោះ បានមកដល់ រាជធានីភ្នំពេញ ហើយនៅល្ងាចថៃ្ងទី១៤ខែមករា ឆ្នាំ២០១៦ ដោយមានការទទួល ស្វាគមន៏ពីសំណាក់ លោក ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏។

លោក ស្រីវណ្ណៈអ៊ីន យូសៈ ប្រធានក្រុមដឹកអ្នកក្បានរថយន្តតារ៉ាវ៉ានតួ បានថែ្លងអោយដឹងថា “ក្បួនរថយន្តការ៉ាវ៉ាន់តួដែលបានធ្វើដំណើររួមគ្នានេះមានចំនួន២០គ្រឿង ដែលមានអ្នកចូលរួម ចំនួន៦៦នាក់ មកពី៦ប្រទេសក្នុងនោះមានដូចជា ប្រទេសអូស្រាលី ប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី ដោយក្បួនរថយន្តមួយនេះ បានធ្វើដំណើរកាត់ប្រទេសចំនួន៤ ដូចជា ប្រទេស ថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា ហើយត្រូវឆ្លងកាត់ចម្ងាយផ្លូវ ប្រមាណជាជាង ៥០០០គីឡូម៉ែត្រ” ។

លោកស្រីបន្តទៀថា “ក្បួនរថយន្តមួយនេះ បានចេញដំណើរពីប្រទេសថៃដែលមានរយៈពេល១០ថៃ្ង ចាប់តាំងពីថៃ្ងទី៧ ខែមករា និងបញ្ចប់ទៅវិញនៅប្រទេសថៃថៃ្ង ទី១៦ ខែ មករាឆ្នាំ២០១៦។ ក្បួនរថយន្តបានចេញដំណើរពីបាំងកក បូរីរុំា អូប៊ុន ចុងមាក់ ឆ្លងតាមប៉ាក់សេ អាត់តាពើរ ប្រទេសឡាវ រួចចូលទៅប្រទេសវៀតណាម តាម យ៉ាងឡាយ តាឡាត ប៊ុយណេ ហូជីមិញ និងចូលមកកម្ពុជាតាមច្រកបាវិតមកដល់រាជធានីភ្នំពេញសំរាកនៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីបន្តដំណើរទៅទសន្សនាខេត្តសៀបរាប មុនពេលចេញដំណើរត្រលប់ទៅទីក្រុងបាំងកកប្រទេសថៃវិញនៅថៃ្ងទី១៦ ខែមករា ឆ្នាំ២០១៦នេះ”។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ មានប្រសាសន៏ថា “ក្បូនរថយន្តការ៉ាវ៉ាន់តួឬហៅថាក្បួនរថយន្ត មិត្តភាពអាស៊ានដែលបាន ធ្វើដំណើរឆ្លងកាត់ប្រទេស ក្នុងតំបន់អាស៊ាន ដែលមានប្រទេសផ្សេងៗគ្នាចូលរួមនេះត្រូវបានគេបង្កើតឡើងក្នុងន័យរិតចំណងសាមគ្គីភាព រវាងប្រទេសមួយទៅប្រទេសមួយទៀត ជាពិសេសគឺចង់បង្ហាញ អំពី”សម្ព័ន្ធភាពទំនាក់ទំនងប្រជាជននិងប្រជាជន” ដែលជាជនជាតិផ្សេងគ្នានៅក្នុងតំបន់តែមួយ”។
លោករដ្ឋមន្រ្តីបន្ថែមថា “ក្បួនរថយន្តមួយនេះក៏បានបង្ហាញ អោយឃើញពីហេដ្ឋាចនាសម្ព័ន្ធ ផ្លូវគោកនៅក្នុងតំបន់អាស៊ាន ដែលអាចតភ្ជាប់ទំនាក់ទំនង ពីប្រទេសមួយទៅកន់ ប្រទេសមួយទៀត បានដោយងាយស្រួល”។ ជាមួយគ្នានោះតាមរយៈក្បាលរថយន្តដែលបានឆ្លងកាត់ប្រទេសកម្ពុជានាពេលនេះ លោកមានជំនឿចិត្តថា និងជួយផ្សព្វផ្សាយពីទិដ្ឋភាពប្រទេសកម្ពុជាទៅកាន់ប្រទេសរបស់ពួកគេវិញ ហើយការផ្សព្វផ្សាយទាំងអស់នោះ និងធ្វើអោយភ្ញៀវទេសចរណ៏ អន្តរជាតិចូលមកកំសាន នូវប្រទេសកម្ពុជាកាន់តែមានចំនួនច្រើន។

គួររំលឹកដែរថា ក្នុងរយៈពេល១១ខែ ក្នុងនៅឆ្នាំ២០១៥ កម្ពុជាសម្រេចបានកំណើនភ្ញៀវទេសចរ អន្តរជាតិមកកម្សាន្តប្រមាណ ជាង៤លាន២សែននាក់ ក្នុងអត្រាកំណើន ៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ហើយ១២ខែឆ្នាំ២០១៥ កម្ពុជានិងទាក់ទាញភ្ញៀវទេសចរណ៏ បាន៤លាន៨សែននាក់ មកកំសាន្តនៅកម្ពុជា និងឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់៧លាន៥សែននាក់ ដោយនាំចំណូលសរុបប្រមាណ ៥០០០លានដុល្លា និងបង្កើតនូវឱកាសការងារ ដោយផ្ទាល់ប្រមាណជា១លាននាក់៕

ក្បូនរថយន្ត ការ៉ាវ៉ាន់តួឬក្បួនរថយន្ត មិត្តភាពអាស៊ាន បានធ្វើដំណើរមកដល់ កម្ពុជានិងឆ្ពោះទៅ បាងកកវិញ

ក្បូនរថយន្ត ការ៉ាវ៉ាន់តួឬក្បួនរថយន្ត មិត្តភាពអាស៊ាន បានធ្វើដំណើរមកដល់ កម្ពុជានិងឆ្ពោះទៅ បាងកកវិញ