វៀតណាម​គ្រោង​​ធ្វើ​ឲ្យ​ចិន​ញញើត​​ជា​មួយ​នឹង​យន្តហោះ​ចម្បាំង​ពី​លោក​ខាង​លិច

វៀតណាម​គ្រោង​​ធ្វើ​ឲ្យ​ចិន​ញញើត​​ជា​មួយ​នឹង​យន្តហោះ​ចម្បាំង​ពី​លោក​ខាង​លិច

វៀតណាម​កំពុង​ធ្វើ​ការ​ចរចា​ជា​មួយ​នឹង​សហរដ្ឋអាមេរិក​ រួម​ទាំង​សហភាព​អឺរ៉ុប​ ដើម្បី​ទិញ​យក​​យន្តហោះ​ចម្បាំង​ជា​ច្រើន​ប្រភេទ។

 

វៀតណាម​គ្រោង​​ធ្វើ​ឲ្យ​ចិន​ញញើត​​ជា​មួយ​នឹង​យន្តហោះ​ចម្បាំង​ពី​លោក​ខាង​លិច

 

នេះ​គឺ​ជា​សកម្មភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​ទីក្រុង​ហាណូយ​ ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​​លើ​ការ​ផ្គត់​ផ្គង់​ពី​ប្រទេស​រុស្សី​និង​ដើម្បី​ត​ទល់​ជា​មួយ​មហា​អំណាច​ចិន​ដែល​កំពុង​ពុះ​កញ្ជ្រោល​ឡើង។

 

យោង​តាម​សារព័ត៌មាន​ Reuter ​បាន​ឲ្យ​ដឹង​ថា​ប្រទេស​វៀតណាម​បាន​ពិភាក្សា​ជា​មួយ​ដៃ​គូ​ផ្គង់​ផ្គង់​ថ្មី​រួច​ជា​ស្រេច​ដើម្បី​ផលិត​​យន្តហោះ​​​ចម្បំាង​ម៉ូដែល​ Saab JAS-39E/F Gripen NG, Eurofighter Typhoon, Lockheed Martin F-16 Fighting Falcon និង​ Boeing F/A-18E/F Super Hornet។

 

ប្រទេស​វៀតណាម​អាច​ទិញ​យក​យន្តហោះ​ចម្បាំង​ទាំង​នោះ​ចំនួន​រាប់​រយ​គ្រឿង​ដើម្បី​ជំនួស​ យន្តហោះ​ចម្បាំង​បច្ចុប្បន្ន​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ 144 Mikoyan MiG-21 Fishbeds និង​ Sukhoi Su-22 Fitter ជា​ដើម៕ ​​​​​​​​​

 

ចុច​អាន៖ ​យោធា​ថៃ​ ​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​ និង​រថក្រោះ​រាប់​រយ​គ្រឿង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ NationalInterest​​​​​​​​​