ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ​ខណៈជិះ​ម៉ូតូ​បោះពួយ​លឿន​ជ្រុលទៅ​បុក​​គូទ​រថយន្ត​ដឹក​ដំឡូង​មី​​ចត​​ស្ងៀម​កាល​ពី​​​យប់​ថ្ងៃ​ទី​១៦ ខែមករា ២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៧ ​ស្ថិតនៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​ ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​សព​​បុរស​រង​គ្រោះ​ ឈ្មោះ ឈិ​ន ផុត អាយុ​២៨​ឆ្នាំ ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​យ៉ាង​លឿន​​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​កូរេដឹក​ដំឡូងមី​មួយ​គ្រឿងដែល​ចត​​នៅ​ស្ងៀម​ចំ​ពីក្រោយ​​​ពេញ​ទំហឹង​ បណ្តាលឲ្យដួល​ម៉ូតូ​​​ ឯមនុស្ស​​​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លេង​កើតហេតុ​តែ​ម្តង ៕​