​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

Doliprane TVC

​លោកអ្នក​កំពុងតែ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់ដៃ សន្លាក់ជើង ឬ មាន​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺ​នេះ ? ដូច្នេះសូម​បរិភោគ​អាហារ​មួយចំនួន​ដូចខាងក្រោម ៖

១- ហ្វ្រូ​ម៉ា
​បើទោះជា​មាន​សភា​ពរឹង ឬ ទន់ ស្រស់ ឬ ឆ្អិន ហ្វ្រូ​ម៉ា​ក៏​នៅតែ​ជា​ប្រភព​នៃ​កាល់ស្យូម​ដែល មាន​ប្រយោជន៍​ដល់​ឆ្អឹង និង ប្រូតេអ៊ីន​សម្រាប់​សាច់ដុំ​រាងកាយ​រួម​នឹង​សាច់ដុំ​ផ្សេងៗ ។ ហ្វ្រូ​ម៉ា​ក៏មាន​ផ្ទុក​វីតាមីន B6 និង ហ្វូលិ​ក ដែរ ។​

២- ត្រី​សាល់​ម៉ុង​
ត្រី​សាល់​ម៉ុង​ជា​អាហារ​មួយ​ប្រភេទ​សម្បូរ​ជាតិ​ខ្លាញ់​ល្អ ជា​ប្រភព​សំខាន់​ក្នុងការ​ប្រមូលយក ជាតិ​អាស៊ីដ អូ​មេ​ហ្គា​-៣ ។ ក្រៅពី​ខ្លាញ់​ដ៏​មាន​ប្រយោជន៍ ត្រី​សាល់​ម៉ុង​ក៏មាន​ផ្ទុក​កាល់ស្យូម វី​តា មីន D និង អាស៊ីដ​ហ្វូ​លិ​ក​ផងដែរ ។ ការទទួល ទាន​សាច់​ត្រី​សាល់​ម៉ុង​ពិតជា​ជួយ​ការពារ​សន្លាក់ឆ្អឹង​ពី​បញ្ហា​រលាក និង ជួយ​ការពារ​ប្រព័ន្ធ​បេះដូង ដោយ​ការទប់ស្កាត់​បញ្ហា​ឈាមកក ជួសជុល​សរសៃឈាម​ដែលមាន​របួស លើកកម្ពស់​កម្រិត​រប​ស់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ និង ជួយ​ឱ្យ​សម្ពាធ​ឈាម​ស្ថិតក្នុង​កម្រិត​ល្អ ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៣- ចេក​
​ចេក​គឺជា​ផ្លែឈើ​ដែលមាន​ឈ្មោះ​ល្បី​បំផុត​ខាង​ផ្គត់ផ្គង់​ប៉ូ​តា​ស្យូ​ម ប៉ុន្តែ​ចេក​ក៏​ជា​ប្រភព​នៃ វីតាមីន B6 វីតាមីន C និង ហ្វូ​លិ​ក ដែលមាន​ប្រយោជន៍​ជួយ​ទប់ស្កាត់​បញ្ហា​រលាក​សន្លាក់ ។ ជាង​នេះ​ផ្លែ​ចេក​ក៏មាន​គុណប្រយោជន៍​ខ្ពស់​ក្នុង​ការជួយ​ប្រព័ន្ធ​រំលាយ​អាហារ ដោយសារ​វា​មាន ផ្ទុក​សារជាតិ​កាក​សរសៃ​ច្រើន ។ ម្យ៉ាងទៀត​គេ​អាច​បរិភោគ​ចេក​ដើម្បី​សម្រក​ទម្ងន់ ព្រោះ​ចេក​ធ្វើឱ្យ​ឆាប់​ឆ្អែត និង មិនមាន​កាឡូរី​ច្រើន ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៤- បង្គា
​រសជាតិ និង ភាពងាយស្រួល​បានធ្វើឱ្យ​បង្គា​ក្លាយជា​អាហារ​ពេញនិយម​ក្នុង​ពិភពលោក ។ លើសពីនេះ​បង្គា​ក៏ត្រូវ​បាន​គេ​ដឹងថា ជា​ប្រភព​នៃ​វីតាមីន D ដោយ​នៅក្នុង​បង្គា ៨៥ ក្រាម មាន ផ្ទុក​វីតាមីន D ប្រហែល ៣០ ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​របស់​រាងកាយ គឺ​ច្រើន ជាង​ទឹកដោះ​គោមួយ​កែវ ។ បង្គា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ និង វីតាមីន C រួម​នឹង​សារជាតិ​បំប៉ន​សំខាន់ៗ​ផ្សេងៗ​សម្រាប់​សុខភាព​ដែលមាន​រួមទាំង​វីតាមីន B12 និង ជាតិ​ដែក ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៥- ម្ទេស​បោ្លក​
​ម្ទេស​បោ្លក​បៃតង​មួយ​ផ្លែ​មាន​ផ្ទុក​វីតាមីន C ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ​របស់​អ្នក​ដល់​ទៅ ១៧០ ភាគរយ ។ ចំណែក​ម្ទេស​បោ្លក​ពណ៌​ក្រហម និង ពណ៌​លឿង មាន​ផ្ទុក​វីតាមីន C ច្រើនជាង​នេះ​ពីរដង ។ ដូច្នេះ​ម្ទេស​បោ្លក​ជា​បន្លែ​ដែល​ផ្ទុក​វីតាមីន C ច្រើនជាង បើ​ធៀប​នឹង ផ្លែក្រូច​ឃ្វិច ។ ជាង​នេះ​ម្ទេស​បោ្លក​ក៏មាន​ផ្ទុក វីតាមីន B6 និង ហ្វូ​លិ​ក​កម្រិត​ខ្ពស់​ផងដែរ ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៦- ផលិតផល​សណ្តែកសៀង​
​បណ្តា​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង ដូចជា​តៅហ៊ូ​ជាដើម​ត្រូវបាន​គេ​និយម​បរិភោគ ដោយសារ​វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​រកឃើញថា មាន​ប្រយោជន៍​ច្រើន​ដល់​បេះដូង ។ ទន្ទឹមនឹងនេះ​សណ្តែកសៀង​ក៏​ជួយ​ការពារ​ឆ្អឹង ដោយ​វា​មាន​ផ្ទុក​អ៊ី​សូ​ហ្វា​វ៉ូ​ន (Isoflavones) វីតាមីន E និង កាល់ស្យូម ។ នៅក្នុង​របប​អាហារ​របស់ ជនជាតិ​អាស៊ី ទឹក​សណ្តែកសៀង​ក៏ត្រូវ​គេ​និយម​ចូលចិត្ត​ដែលជា​ភេ​ស្ជ​ជៈ​ល្អ​សម្រាប់​អ្នក​ចង់​ចៀស វាង​កូ​ឡេ​ស្តេ​រ៉ូ​ល និង ឡាក់​តូ​ស ដែលមាន​នៅក្នុង​ទឹកដោះគោ​ខាប់ ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៧- ដំឡូងជ្វា​
​ដំឡូងជ្វា​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​បញ្ជី បន្លែ​ដែលមាន​ជាតិ​បំប៉ន​ខ្ពស់​របស់​មន្ទីរ​វិទ្យាសាស្ត្រ សម្រាប់​ផលប្រយោជន៍​សាធារណៈ​នៅ​អាមេរិក​។ ដំឡូងជ្វា​សម្បូរ​ទៅដោយ​វីតាមីន C ហ្វូ​លិ​ក វីតាមីន B6 និង កាក​សរសៃ​រួម​នឹង​សារជាតិ​បំប៉ន​ផ្សេងៗ​ទៀត ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៨- សណ្តែក​ឡែ​ន​ទិល (Lentils)
​សណ្តែក​ក្រៀម​ឡែ​ន​ទិល​ជា​ប្រភព​សំខាន់​នៃ​សារជាតិ​ហ្វូ​លិ​ក ។ នៅក្នុង​សណ្តែក​ឡែ​ន​ទិល មួយ​ពែង​មាន​ផ្ទុក​សារជាតិ​ហ្វូ​លិ​ក​ដល់​ទៅ ៩០ ភាគរយ​ធៀប​នឹង​តម្រូវការ​ប្រចាំថ្ងៃ​របស់​អ្នក ។ ជាង​នេះ​វា​ក៏​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ និង វីតាមីន B6 ។ ក្រៅពីនេះ​បណ្តាសារ​ជាតិ ដទៃទៀត​ដែលមាន​នៅក្នុង​សណ្តែក​ប្រភេទ​នេះ​ក៏មាន​តួនាទី​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង រលាក​សន្លាក់ និង មហារីក ។​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

៩- «​តែ​»​បៃតង​
​នៅក្នុង​«​តែ​»​បៃតង​មាន​ផ្ទុក ជាតិគីមី​ដែល​ប្រឆាំងនឹង​អុកស៊ីដកម្ម​រាប់រយ​មុខ​ដែល​ហៅថា ប៉ូ​លី ហ្វេ​នុ​ល (Polyphenols) មាន​ប្រយោជន៍​ជួយ​ទប់ស្កាត់​ជំងឺ​មហា រីក និង ជំងឺ​បេះដូង ។ ក្រៅពីនេះ​ការពិសោធ​បាន​បញ្ជាក់ថា​«​តែ​» បៃតង​ក៏​ជួយ​ទប់ស្កាត់ និង កាត់ បន្ថយ​ជំងឺ​រលាក​សន្លាក់​ប្រភេទ​ស្រាល​ដែរ ។ ក្នុងការ​ពិសោធ​ជំងឺ រលាក​សន្លាក់​ទៅលើ​កណ្តុរ «​តែ​»​បៃតង​អាច​កាត់បន្ថយ​អត្រា​កកើត​ជំងឺ​រលាក​សន្លាក់​ដល់​ទៅ​ពាក់កណ្តាល ។ ដូច្នេះ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ ខេ​ស វេ​ស្ទឺ​ន រី​សឺ​វ (Cass Western Reserve University) នៅ​រដ្ឋ អូ​ហៃ​យ៉ូ អាមេរិក បាន​ជឿជាក់ថា​ផលប្រយោជន៍ នេះ​ក៏​នឹង​កើតមាន​នៅលើ​មនុស្ស ៕​ ​ ​ ​បុត្រ​

​អាហារ​សាមញ្ញ ៩ មុខ​ជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​