ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ក្លិប​Arsenal បាន​បង្ហាញមុខ​កីឡាករ Mohamed Elneny ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​របស់​ក្លិប​Basel​ជា​សមាជិក​ថ្មី​ដំបូង​របស់​ក្លិប​ក្នុងអំឡុងពេល​បើក​ទីផ្សារ​ទិញ​-​លក់​កីឡាករ​ជុំ​ទី​២ ក្នុង​ខែមករា ។ កីឡាករ Elneny បង្ហើប​ឱ្យ​ដឹង​ក្រោយ​ពី​បង្ហាញខ្លួន​ថា​៖«​ខ្ញុំ​នឹង​ខិតខំ​លេង​ឱ្យ​បាន​ល្អ​ដើម្បី​ដណ្ដើម​ជើងឯក​ឱ្យ​បាន​៣​ក្របខ័ណ្ឌ​ក្នុង​រដូវ​កាល​នេះ ។

Arsenal ជា​ក្លិប​ដ៏​ល្អ​បំផុត​នៅ​លើ​លោក​ធ្វើ​ឱ្យ​កីឡាករ​គ្រប់​រូប​ចង់​រួមការ​ងារ​ជាមួយ ។ ទម្រង់​លេង​របស់​កីឡាករ​ក្លិប​Arsenal ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​រីករាយ ។ ខ្ញុំ​ក៏​ចង់​លេង​ជាមួយ​កីឡាករ​ផ្សេង​ទៀត​នៅ​ក្នុង​ក្លិប​Arsenal  ហើយ​លោក​អា​សេន វេ​ង​ហ្គឺ ក៏​ជា​គ្រូបង្វឹក​ដែល​ខ្ញុំ​ផ្ដល់​ការ​គោរព​យ៉ាង​ខ្លាំង និង​ចាត់​ទុក​ថា ជា​កិត្តិយស​មួយ​ដែល​ខ្ញុំ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​គាត់​» ៕