ឃាត់ខ្លួនម្នាក់ ឯម្នាក់ទៀត រត់រួច បន្ទាប់ពីគាស់ផ្ទះ ប្រជាពលរដ្ឋយកម៉ូតូនិច

ភ្នំពេញ៖ ក្រោយទទួលបានបណ្តឹង ពីប្រជាពលរដ្ឋថា មានក្រុមចោរ ពីរនាក់ គាស់ផ្ទះប្រជាពលរដ្ឋ លួចម៉ូតូម៉ាក និច មួយគ្រឿង នៅចំណុច ផ្លូវមុនីវង្ស ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានសម្រេចនោះ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានសហការជាមួយ ក្រុមប្រជាការពារភូមិ ចុះស្រាវជ្រាវ នឹងឃាត់ខ្លួន បានបក្ខចោរម្នាក់ រួមទាំងដកហួតបានម៉ូតូមកវិញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឲ្យដឹងថា បក្ខពួកចោរម្នាក់ ដែលឃាត់ខ្លួនបានមានឈ្មោះ សូរ បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅ និងមុខរបរមិនពិត ប្រាកដ ចំណែកបក្ខពួក ដែលរត់គចបាត់នោះ មិនត្រូវបានស្គាល់អត្ថសញ្ញាណទេ។

សមត្ថកិច្ចបន្តថា ម្ចាស់ផ្ទះដែលត្រូវចោរ គាស់យកម៉ូតូឈ្មោះ ហេង ស៊ីណង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរ ជានិស្សិត ហើយម៉ូតូចោរលួច បាននោះ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC-1714 ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សូរ បញ្ញា ត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌចំករមន រង់ចាំចាត់តាមនីតិវិធានច្បាប់បន្តទៀត ឬឯម៉ូតូត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕

ឃាត់ខ្លួនម្នាក់ ឯម្នាក់ទៀត រត់រួច បន្ទាប់ពីគាស់ផ្ទះ ប្រជាពលរដ្ឋយកម៉ូតូនិច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត