Update៖ ក្មេងទំនើង​ ដែល​អុកឡុក​ផ្ទះ របស់​ភ្នាក់ងារ​ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ ត្រូវបាន​ចាប់ខ្លួន

ពោធិ៍សាត់៖ ក្មេងទំនើងម្នាក់ដែលវាយតូប លក់ដូរ និងផ្ទះរបស់ភ្នាក់ងារ ដើមអម្ពិលខេត្តពោធិសាត់ កាលពីយប់ថ្ងៃទី១៦ ខែមករា នេះ ត្រូវនគរបាលប៉ុស្តិ៍រលាប ចាប់ខ្លួនបានហើយ នៅពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប លោកអុសេនីយ៍ទោ អ៊ុន ហូ បានឱ្យដឹងថា ជនសង្ស័យជាក្មេងទំនើង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ លោក ជា ប៊ុនធឿន កាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ហើយគេចខ្លួនបាត់នោះ ត្រូវបានសមត្ថកិច្ចរបស់ លោកដឹកនាំដោយលោក នាយប៉ុស្តិ៍ផ្ទាល់ចាប់ខ្លួនបាន នៅព្រឹកថ្ងៃអាទិត្យនេះ។

លោក បន្តថា ជនសង្ស័យ ឈ្មោះ ផង់ ភេទប្រុស នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ក្រោយចាប់ខ្លួន ក្មេងទំនើងម្នាក់នេះ សមត្ថកិច្ច បាន បញ្ជូនភ្លាមៗ មកកាន់អធិការដ្ឋាន នគរបាលក្រុង ពោធិ៍សាត់ដើម្បីចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕

Update៖ ក្មេងទំនើង​ ដែល​អុកឡុក​ផ្ទះ របស់​ភ្នាក់ងារ​ មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ ត្រូវបាន​ចាប់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត