សម្រេចចិត្ត ចងកសម្លាប់ខ្លួន ចោលប្រពន្ធកូន ព្រោះក្រីក្រ គ្មានលុយព្យាលបាលជំងឺ

កំពង់ឆ្នាំង៖ បុរសម្នាក់ បានម្រេចចិត្ត ធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ជាប់នឹងធ្នឹមផ្ទះ ចោលប្រពន្ធ ចោលកូន ព្រោះតែតូចចិត្ត និងជីវិតដែលមានជំងឺសរសៃប្រសាទ ប្រចាំកាយ បូករួមទំាងជីវភាពក្រីក្រផងនោះ ទើបពុំមានលទ្ធភាព ព្យាបាលជំងឺ ហើយឈានដល់ការគិតខ្លីបែបនេះ។

តាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួន នៅម៉ោង ៨ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ ភូមិត្រពាំងពោធិ័ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបន្តទៀតថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ យ៉ស់ សារ៉ន អាយុ ៣៤ឆ្នាំ មានជំងឺជំងឺសរសៃប្រសាទប្រចំាកាយ។

បើតាមប្រភពពីអ្នកភូមិត្រពំាងពោធិ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនៅផ្ទះម្នាក់ឯង ចំណែកឯប្រពន្ធ និងកូនបានទៅស៊ីឈ្នួលច្រួតសណ្តែក ឲ្យគេនៅភូមិផ្សេង។ តាមតាមក្រុមគ្រួសារបញ្ជាក់ថា ការសម្រេចចិត្តសម្លាប់ខ្លួនរបស់ជនរងគ្រោះ ក៏ព្រោះមកតែពីគាត់ គិតច្រើនរឿងជំងឺប្រចាំកាយ ដែលត្រូវការប្រាក់កាក់ច្រើនក្នុងការព្យាបាល ជាពិសេសនោះ គឺតូចចិត្តនឹងភាពក្រីក្ររបស់ខ្លួន ដែលពុំមានលទ្ធភាពព្យាបាលជំងឺ ហើយកន្លងមក គាត់តែងតែអង្គុយកើតទុក្ខម្នាក់ឯង រហូតដល់ថ្ងៃកើតហេតុ ទើបសម្រចចិត្តជាលើកចុងក្រោយ គិតខ្លីយកខ្សែចងក នឹងធ្នឹមផ្ទះ សម្លាប់ខ្លួន ដោយពុំមានអ្នកណាដឹង ។

អ្នកភូមិបានបន្តទៀតថា ជនរងគ្រោះ ត្រូវបានប្អូនថ្លៃ ប្រទះឃើញនៅម៉ោង ៨ព្រឹកថ្ងៃទី១៥ ខណៈគាត់ដើរ មកផ្ទះបងរបស់ខ្លួន ហើយក៏ឃើញចងកជាប់នឹងធ្នឹមផ្ទះ ស្លាប់បាត់ទៅហើយ ភ្លាមៗនោះប្អូនថ្លៃជនរងគ្រោះ ក៏បានហៅអ្នកស្រុក ឲ្យមកជួយមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា បុរសរូបនេះ ពិតជាចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ហើយមិនមែនជាករណីឃាតកម្មនោះទេ ក្រោយពីពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

សម្រេចចិត្ត ចងកសម្លាប់ខ្លួន ចោលប្រពន្ធកូន ព្រោះក្រីក្រ គ្មានលុយព្យាលបាលជំងឺ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត