​របៀប​ក្នុង​ការបំបាត់​ការឈឺ​សុដន់​

​របៀប​ក្នុង​ការបំបាត់​ការឈឺ​សុដន់​

​ការឈឺ​សុដន់​គឺ​បែងចែក​ជា​ច្រើន​ប្រភេទ​ដូចជា ៖ ពេល​ដែល​ជិត​ពេញវ័យ ពេល​ជិត​មក​រដូវ ពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន​រួច និង​ពេល​រួមភេទ​រួច សុទ្ធ​តែ​អាច​មាន​អា​ការៈនេះកើតឡើង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​ភាព​ឈឺ​ចុក​ចាប់បាន​នោះ​?

ស្អំ​ទឹ​កក្តៅ​
នៅពេល​ដែល​អ្នក​ឈឺ​សុដន់ អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​បាន ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​បាន ម្យ៉ាងទៀត​អ្នក​ក៏​អាច​ស្អំ​ទឹកកក​បានដែរ ប៉ុន្តែ​ពេល​ដែល​អ្នក​ស្អំ អ្នក​ក៏ត្រូវ​ស្អំ​ទឹក​ក្តៅ​ដែរ​ក្រោយពេល​ដែល​ប្រើ​ទឹកកក​រួច ព្រោះ​ក្តៅ​ត្រជាក់​អាច​បំបាត់​អា​ការៈឈឺ​ចុក​ចាប់បាន​។​

កាត់បន្ថយ​អាហារ​ដែល​ប្រៃ​
នៅ​មុនពេល​ដែល​អ្នក​ម​ក​រដូវ​៧​ទៅ​១០​ថ្ងៃ អ្នក​គួរតែ​ចៀស​ពី​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ ព្រោះ​អាហារ​ដែល​ប្រៃ​ពេក​អាច​ធ្វើឱ្យ​សុដន់​អ្នក​រីក​ធំ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​វា​ឈឺ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាច​ធ្វើឱ្យ​អ្នក​មាន​អាការៈ​ហើម​ទៀតផង​។​

ពាក់អាវ​ក្នុង​ដែល​ល្មម​នឹង​សុដន់​អ្នក​
នៅ​មុនពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​ត្រូវ​តែ​ពាក់អាវ​ក្នុង​ដែល​ល្មម​នឹង​សុដន់​អ្នក ទើប​វា​មិន​សង្កត់​ត្រូវ​វា ដែល​អាច​ធ្វើឱ្យ​វា​ឈឺ​បាន ដូចនេះ​អាវ​ក្នុង​ដែល​ល្មម​ពិត​ជា​សំខាន់​សម្រាប់​សុខភាព​សុដន់​អ្នក​ជា​ខ្លាំង​។​

បរិភោគ​អាហារ​ដែល​មាន​ពពួក​វី​តា​មីន​
ប្រសិន​ជា​អ្នក​ចង់​ធ្វើឱ្យ​សុដន់​អ្នក​បាត់​នូវ​អា​ការៈដែល​ឈឺ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​ឱ្យបាន​ច្រើន ដូចជា ៖ អាហារ​ដែល​មាន​វីតាមីន​C និង​E នោះ​វា​នឹង​ជួយ​កាត់បន្ថយ​មិនឱ្យ​សុដន់​អ្នក​រីក​ប៉ោង ដែល​បណ្តាល​ឱ្យ​ឈឺ​នោះទេ​។​

មិន​បរិភោគ​អាហារ​ដែល​មាន​កាហ្វេ​អ៊ី​ន
បើ​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ អ្នក​ត្រូវ​តែ​ឈប់​ផឹក ព្រោះ​បើ​អ្នក​នៅ​តែ​ផឹក វា​អាច​ធ្វើឱ្យ​សុដន់​អ្នក​ឈឺ​បាន មិន​ត្រឹមតែ​កាហ្វេ អ្នក​ក៏​ត្រូវតែ​កាត់បន្ថយ​ពិសារ​សូកូឡា កូកា តែ ដើម្បី​បំបាត់​អា​ការៈឈឺ​ទាំងនោះ​បាន​។​

ម៉ាស្សា​
នៅ​មុនពេល​មក​រដូវ​(៧​ទៅ​១០​ថ្ងៃ​) អ្នក​ត្រូវ​តែ​ម៉ាស្សា​សុដន់​អ្នក​រាល់​ថ្ងៃ​ដើម្បី​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។